• 2020-05-07 05:01:35
  • សេដ្ឋកិច្ច

តោះ ! មកមើលទេសភាពតាមដងផ្លូវទៅប្រាសាទភ្នំបាណន់ ស្អាតកប់

  • 2020-05-07 05:01:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទភ្នំបាណន់គឺជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិមួយ ដែលស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង តាមបណ្តោយដងស្ទឹងសង្កែ មានចម្ងាយ២២គ.មខាងត្បូងទីរួមខេត្តបាត់ដំបង។

ប្រាសាទភ្នំបាណន់ជាប្រាសាទភ្នំ ដែលស្ថិតនៅលើកំពូលភ្នំធម្មជាតិមានកំពស់៨១ម៉ែត ចំណុចនិយាមកាមត្រង់ចំណុច ១២០៥៧'០៣" N និង១០៣០០៨'២៣" E (យកតាម Google Earth ) មានកំពែងព័ទ្ឋជុំវិញ មានតួសំខាន់មួយបែរមុខទៅរកទិសទាំងបួន មានក្លោងទ្វារបួន និងមានប្រាសាទជ្រុងបួន។

ប្រសិនបើលោកអ្នកជិះទៅតាមផ្លូវ នោះនិងឃើញទេសភាពស្អាតៗរបស់ផ្កាក្ងោកដែលបញ្ជេញព័ណក្រហម យ៉ាងស្រស់ឆើតឆាយ ដែលគេដាំជាជូរអមសងខាងផ្លូវ នៅពេលដល់រដូវដរីក វាបញ្ចេញសម្រស់ដាក់គ្នា យ៉ាងស្រស់បំព្រង គួរឲ្យចង់គយគន់ មិនចាញ់ផ្កាសាគូរ៉ាប៉ុន្មានឡើយ។

ប្រភព៖ មន្ទីរទេសចរណ៏ខេត្តបាត់ដំបង

អត្ថបទ៖ Tep Sovannmoly

មតិយោបល់