• 2020-05-18 07:11:47
  • ចរាចរណ៍

ពេលទៅប្រឡងបើកបរ ចាំបាច់ណាស់ ត្រូវមានឯកសារទាំងនេះ

  • 2020-05-18 07:11:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើប្រឡងយកបណ្ណបើកបរត្រូវការឯកសារអ្វីខ្លះ? ឆ្លើយតបនឹងសំណួរនេះ ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបញ្ជាក់ថា ដើម្បីដាក់ពាក្យប្រឡងយកបណ្ណបើកបរបានបងប្អូនយើងត្រូវមានឯកសារ៖

  • ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
គំរូ នៃអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ
  • ២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ឬនៅមណ្ឌលសុខភាពដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល)
គំរូលិខិតបញ្ជាក់កាយសមម្បទា
  • ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)
រូបថត ៤x៦
  • ៤. លិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង។)
លិខិតបញ្ជាក់ការសិក្សា

ទីតាំង៖

  • ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)

  • មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត (ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោះ)

ពេលវេលាផ្តល់សេវា៖

  • ថ្ងៃចន្ទ ដល់ សៅរ៍

  • ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច

**ទ្រឹស្តីនៃការបើកបរ ធ្វើតេស្តសាកល្បង (Cambodia Driving Rules) **៖

  • App Store: https://dr.mpwt.gov.kh/ios

  • Play Store: https://dr.mpwt.gov.kh/android

*មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ

  • 015 92 90 90

  • 085 92 90 90

  • 067 92 90 90

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់