• 2020-05-19 01:00:00
  • ស្នេហា

ស្រឡាញ់គ្នាយូរឆ្នាំធ្លាប់ចង់បង់រំលស់ផ្ទះរួមគ្នា មុនរៀបការអត់? នេះជាអ្វីដែលអ្នកគួរគិតឲ្យច្បាស់ជាមុន

  • 2020-05-19 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​មាន​គូស្នេហ៍​ជា​ច្រើន​ ដាក់​គោល​ដៅ​​ទិញ​ផ្ទះ​តាម​រយៈ​ការ​បង់​រំលស់​រួម​គ្នា​ ដោយ​គូ​ខ្លះ​សម្រេច​ចិត្ត​ទិញ​ផ្ទះ​រួម​គ្នា​ សឹម​រៀប​ការ​ពេល​ក្រោយ​ ដោយឡែក​ខ្លះ​ទៀត​ ក៏​ចង់​បំពេញ​មុខ​មាត់​គ្រួសារ​រៀបការ​សិន​ ទើប​សន្សំ​ប្រាក់​ទិញ​ផ្ទះ​តាម​ក្រោយ​។

​យ៉ាង​ណា​ក្ដី​ ​អ្នក​​ត្រូវ​គិត​ឲ្យបាន​ស៊ី​ជម្រៅ​ជាមុន​សិន ថា​​តើ​​គួរ​​ទិញ​ផ្ទះ​មុន​ពេល​រៀប​ការ​ឲ្យហើយ​ ឬ​ក៏​ចាំ​រៀប​ការ​រួច ​សឹម​ទិញ​? ខាង​ក្រោម​នេះ​ គឺ​ជាចំណុចដែល​អ្នក​ជំនាញ​អចលនទ្រព្យ​ណែនាំឲ្យ​ពិចារណា​ជាមុន៖

​​​​​​​ ១. ហិរញ្ញវត្ថុ

សំណួរ​ដំបូង​​មុន​នឹង​ឈាន​ដល់​ការ​រួម​រស់​ជាមួយ​គ្នា​ តើ​អ្នក​ទាំង​ពីរ​មាន​លំនឹង​ហិរញ្ញវត្ថុ​គ្រប់​គ្រាន់​ហើយ​ឬ​នៅ​? រៀប​ការ ឬ​ទិញ​ផ្ទះ​ ​ក៏​សុទ្ធ​តែ​ត្រូវ​ចំណាយ​ប្រាក់​ ហេតុនេះ​បញ្ហា​ហិរញ្ញវត្ថុ​គឺ​សំខាន់​។​ ឧបមាថា៖

បើ​អ្នកទាំងពីរជ្រើស​រើស​ការ​រៀប​ការ​មុន​ អ្នក​ទាំង​ពីរ​ត្រូវ​រៀប​ចំ​ប្រាក់​មួយ​ឡែក​តាម​ទំហំ​គ្រោង​នឹង​ធ្វើ​ពិធី​មង្គលការ​។ ​ឧទាហរណ៍​ អ្នក​កំណត់​ពេល​១ឆ្នាំ​សម្រាប់​សន្សំប្រាក់​រៀប​ការ​ចំនួន ៥ ពាន់​ដុល្លារ​ ដូច្នេះ​អ្នក​នឹង​ដឹង​ថា​ ១ខែ​គួរ​សន្សំ​ប៉ុន្មាន ដើម្បី​គ្រប់​ចំនួន។​ នៅ​ពេល​រៀប​ការ​រួច​ អ្នក​អាច​ទទួល​ចំណង​ខ្លះ​មក​វិញ​ បូក​ផ្សំ​ប្រាក់​ដែល​មាន​ស្រាប់​ ​ហើយ​បើ​ខ្វះខាត​ អាច​រក​មធ្យោបាយ​ផ្សេង​ ឬ​ក៏​អាច​ខ្ចី​បន្ថែម​ពី​គ្រួសារ ​ធនាគារ និង​អាច​បង់​រំលស់​ជាមួយ​ម្ចាស់​បុរី​ផ្ទាល់​។

បើ​អ្នកទាំងពីរជ្រើស​រើស​ទិញ​ផ្ទះ​សិន​ ចាំ​រៀប​ការ​តាម​ក្រោយ​ អ្នក​ទាំង​ពីរ​ត្រូវ​បង់​រំលស់​ផ្ទះ​ជាមួយ​គ្នា​រាល់​ខែ​ និង​ត្រូវ​សន្សំ​ប្រាក់​ដើម្បី​រៀប​ការ​ផង​ដែរ។​ ការ​បង់​រំលស់​នៅ​តាម​បុរី​មួយ​ចំនួន​ មាន​រយៈ​ពេល​ចាប់​ពី​ ១០​ឆ្នាំ​ឡើង​ទៅ​ដល់​ ២៥​ឆ្នាំ​ សូម​បញ្ជាក់​ថា​ ការ​បង់​រំលស់​រយៈ​កាន់​តែ​ខ្លី​ អត្រា​ការ​ប្រាក់​កាន់​តែ​ខ្ពស់។ ដូច្នេះ​ ប្រសិន​អ្នក​ទាំង​ពីរ​ជ្រើស​ទិញ​ផ្ទះ​​បង់​រំលស់​​គួរ​មាន​ចំណូល​ចាប់​ពី​ ១ពាន់​ដុល្លារ​ឡើង​ក្នុង​១ខែ​​ ដោយ​ត្រូវ​​លៃ​សម្រាប់​រំលស់​ផ្ទះ​ប្រមាណ​ ៤០ ទៅ ៥០ភាគរយ និង​ដក​សន្សំ​ប្រាក់​រៀប​ការ​ និង​តម្រូវ​ការ​​ប្រចាំ​ថ្ងៃ​។

​​​​​ ​​២. ការការពារ

ការ​ពារ​ហានិភ័យ​ ជា​រឿង​ដែល​មិន​គួរ​រំលង​ចំពោះ​គូស្នេហ៍​នីមួយៗ។​ ​ប្រសិន​បើ​អ្នក​ទាំង​ពីរ​សន្សំ​ប្រាក់​រៀប​ការ​រួម​គ្នា​ គួរ​បង្កើត​គណនី​សន្សំ​នៅ​ធនាគារ​ដែល​ពេល​កំណត់ និង​ប្រាក់​សន្សំ​នេះ​អាច​​ដក​បាន​ លុះ​ត្រា​អ្នក​ទាំង​ពីរ​យល់​ព្រម​​​ដូច​គ្នា​។ ​​​ ប្រសិន​បើ​​អ្នក​ទាំង​ពីរ​ទិញ​ផ្ទះ​រួម​គ្នា​ ត្រូវ​ដាក់​ឈ្មោះ​ជា​ម្ចាស់​ផ្ទះ​ទាំង​ពីរ​ និង​ចំណាយ​ស្នើ​គ្នា។ ម្យ៉ាង​ប្រសិន​បើ​ចង់​រួមរស់​ជាមួយ​គ្នា​មុន​រៀប​ការ​​ អ្នក​គួរ​មាន​អេតាស៊ីវិល​ត្រឹមត្រូវ​ស្រប​ច្បាប់ ដើម្បី​ការ​ពារ​បញ្ហា​ថ្ងៃក្រោយ​ ​និង​មាន​ភាព​ងាយ​ស្រួល​ អាច​ដោះស្រាយ​​តាម​ផ្លូវ​ច្បាប់​។

ក្រៅពីនេះ លោកអ្នកក៏មិនគួររំលងកម្មវិធីលក់បញ្ចុះតម្លៃផងដែរ

ជា​ទូទៅ​ ការ​លក់​អចលនទ្រព្យ​បញ្ចុះ​តម្លៃ​ច្រើន​ធ្វើឡើង​នៅ​ក្នុង​កម្មវិធី​ពិសេស​ណាមួយ។ សម្រាប់ឆ្នាំ ២០២០ នឹង​មាន​ការ​លក់​អចលនទ្រព្យ​បញ្ចុះ​តម្លៃ​ដ៏ធំបំផុត​មិន​ធ្លាប់​មា​នក្នុង​ប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានឈ្មោះថា ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale នៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤​រសៀល ដល់ម៉ោង ៨យប់។

ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale​” នេះ សូមចុច​ត្រង់នេះ ដើម្បី​ចុះឈ្មោះ (សូម​ប្រើ​កូដ “SABAY” នៅត្រង់ចំណុច Where did you hear first about the event? ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ)៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់