- 2020-05-26 03:16:41
- សេដ្ឋកិច្ច
មិនធម្មតា! ជប៉ុនត្រៀមលុយរាប់លានដុល្លារ ជួយដល់អ្នកប្រកបអាជីពរកស៊ីផ្លូវភេទ
- 2020-05-26 03:16:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! ជប៉ុនត្រៀមលុយរាប់លានដុល្លារ ជួយដល់អ្នកប្រកបអាជីពរកស៊ីផ្លូវភេទ
ចន្លោះមិនឃើញ
អ្នកប្រកបអាជីពរកស៊ីផ្លូវភេទនៅប្រទេសជប៉ុន នឹងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុដូចអាជីពផ្សេងទៀត ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។
រដ្ឋាភិបាលនៃប្រទេសដែនកោះមួយនេះបានត្រៀមលុយចំនួន១ទ្រីលានដុល្លារអាមេរិកសម្រាប់ឧបត្ថម្ភដល់ពលរដ្ឋដែលរងផលប៉ះពាល់ ក្នុងនោះអាជីពរកស៊ីផ្លូវភេទដែលជាមុខរបរចំហមួយក៏មានចំណែកនឹងគេដែរ។
ការយកចិត្តទុកដាក់ផ្ដល់ហិរញ្ញវត្ថុចំពោះអ្នករកស៊ីផ្លូវភេទធ្វើឡើងក្រោយនារីម្នាក់បង្ហោះលើបណ្ដាញសង្គម Twitter រ៉ាយរ៉ាប់ពីការលំបាកអំឡុងកូវីដ-១៩ និងបន្ទាប់ពីអង្គការ ការងារនិងសុខភាពផ្លូវភេទ ហៅកាត់ SWASH បានសរសេរលិខិតទៅរដ្ឋាភិបាល។
ទោះជាលក្ខខណ្ឌ និងចំនួនប្រាក់ឧបត្ថម្ភមិនបានបញ្ជាក់ឲ្យច្បាស់ក៏ដោយ ក៏នេះគឺជាជោគជ័យ និងជានិមិត្តរូបមួយសម្រាប់ការងាររកស៊ីផ្លូវភេទដែលត្រូវរដ្ឋាភិបាលទទួលស្គាល់ថាជាការងារស្របច្បាប់។ គួររម្លឹកថាជប៉ុនគឺជាប្រទេសមួយបើកចំហលើការរកស៊ីផ្លូវភេទ និងជាប្រទេសផលិតរឿងក្ដៅសាច់ (១៨+) ធំបំផុតមួយក្នុងពិភពលោក៕