- 2020-05-27 03:57:04
- សេដ្ឋកិច្ច
ដើរលេងបានលុយ! ជប៉ុនត្រៀមកញ្ចប់រាប់ពាន់លានឲ្យទេសចរ ដើរលេងអំឡុងវិបត្តិកូវីដ
- 2020-05-27 03:57:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើរលេងបានលុយ! ជប៉ុនត្រៀមកញ្ចប់រាប់ពាន់លានឲ្យទេសចរ ដើរលេងអំឡុងវិបត្តិកូវីដ
ចន្លោះមិនឃើញ
ដើម្បីជំរុញវិស័យទេសចរណ៍ឡើងវិញ ទីភ្នាក់ងារទេសចរណ៍ក្នុងប្រទេសជប៉ុនបានប្រកាសនូវផែនការដែលមានកញ្ចប់ទឹកប្រាក់១២,៥ពាន់លានដុល្លារដើម្បីឧបត្ថម្ភធនមួយផ្នែកនៃការចំណាយរបស់ភ្ញៀវទេសចរបរទេស។
ទីភ្នាក់ងារទេសចរណ៍ជប៉ុនឈ្មោះថា ហ៊ីរ៉ូស៊ី តាបាតា បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្ដាហ៍មុនថា ផែនការឧបត្ថម្ភធនដល់ភ្ញៀវទេសចរ នឹងអាចចាប់ផ្ដើមនៅខែកក្កដា ប្រសិនបើបញ្ហាកូវីដ នៅតែបន្ត។ សេចក្ដីលម្អិតនៃផែនការស្ថិតនៅក្នុងដំណាក់កាលរៀបចំនៅឡើយទេ ស្របពេលជប៉ុនបន្តប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ដែលកំពុងរាតត្បាតជុំវិញពិភពលោក។
ប្រភពមួយចំនួននិយាយថាផែនការខាងលើអនុវត្តសម្រាប់តែភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែប្រភពផ្សេងទៀតរាយការណ៍ថា ការឧបត្ថម្ភធនដល់ភ្ញៀវទេសចរអាចទាំងក្នុងស្រុក និងអន្តរជាតិ។
នៅខែមេសា ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសបានធ្លាក់ចុះ ៩៩,៩% បើធៀបនឹងខែមេសាឆ្នាំមុន ដោយមានភ្ញៀវបរទេសមកលេងជប៉ុនត្រឹម២៩០០នាក់ប៉ុណ្ណោះ។ នេះគឺជាលើកដំបូងហើយគិតចាប់ពីឆ្នាំ១៩៦៤មក ដែលជប៉ុនមានអ្នកទេសចរអន្តរជាតិប្រចាំខែតិចជាង១ម៉ឺននាក់៕