• 2020-06-01 02:49:18
  • សេដ្ឋកិច្ច

ទៅផ្សារទំនើបអ៉ីអន ម៉ល ឥឡូវនេះចំណេញខ្លាំង ការបញ្ចុះតម្លៃទំនិញមិនធ្លាប់មានពីមុនមក

  • 2020-06-01 02:49:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារទំនើប អ៉ីអន ម៉ល គឺជាបណ្តុំនៃហាងលក់ទំនិញម៉ាកល្បីៗជាច្រើន ដូចជា Mango, Levi’s, Timberland, Ecco, Puma, Adidas, Adidas Original, Armani Exchange និង Superdry។ ហើយនៅក្នុងនោះផងដែរផ្សារទំនើប អ៉ីអន ម៉ល ក៏មានហាងលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលសុទ្ធតែជាម៉ាកល្បីៗ ព្រមទាំងមានហាងលក់គ្រឿងឧបភោគបរិភោគជាច្រើនផងដែរ។

ផ្សារទំនើប អ៉ីអន ម៉ល ក៏មានភោជនីយដ្ឋានប្រកបដោយអាហារសំបូរបែបដែលស្ថិតនៅ ជាន់ផ្ទាល់ដី និង ជាន់ទី២។ លើសពីនេះទៅទៀត ផ្សារទំនើប អ៉ីអន ម៉ល ក៏មានកន្លែងកំសាន្តជាច្រើនដូចជា រោងភាពយន្ត កន្លែងលេងហ្គេម កន្លែងលេងបូលីង សួនទឹក និងកន្លែងហាត់ប្រាណផងដែរ។ លោកអ្នកក៏អាចស្វែងរកសេវាកម្មជាច្រើនដែលមាននៅក្នុងផ្សារទំនើប អ៉ីអន ម៉ល ដូចជាក្រុមហ៊ុនទេសចរណ៍ដែលមានការផ្តល់ការព្រឹក្សាយោបល់ក្នុងការធ្វើដំណើរកំសាន្ត និងការលក់សំបុត្រយន្តហោះ ឱសថស្ថាន ហាងបោកគក់ ទូដកប្រាក់ ATM និងធនាគារដែលមានទីតាំងនៅជាន់ផ្ទាល់ដី និងជាន់ទី២ ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកទាំងអស់គ្នា។ ផ្សារទំនើប អ៉ីអន ម៉ល គឺជាផ្សារទំនើបដែលនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពីកម្មវិធីនៃការលក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំរបស់ផ្សារទំនើប អ៊ីអន ម៉ល

អំពីកម្មវិធី នៃការលក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំរបស់ផ្សារទំនើប អ៉ីអន ម៉ល..!!។ ផ្សារទំនើប អ៉ីអន ម៉ល គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានលក់ទំនិញម៉ាកល្បីៗ និងជាកន្លែងកំសាន្តដ៏ធំជាងគេនៅក្នុងទីក្រុងភ្នំពេញ។ អ្វីដែលពិសេសជានេះទៅទៀតនៅក្នុងខែមិថុនានេះផ្សារទំនើប អ៉ីអន ម៉ល មានកម្មវិធី លក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ ដ៏ធំមួយសម្រាប់អតិថិជនរបស់ AEON MALL Phnom Penh និង AEON MALL Sen Sok City។

លោកអ្នកអាចស្វែងរកបាននូវមុខទំនិញជាច្រើនប្រភេទ និងច្រើនជម្រើស ព្រមទាំងមានគុណភាពខ្ពស់ដែលសុទ្ធសឹងជាម៉ាកល្បីៗមកពីក្រៅប្រទេស ហើយលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃជាច្រើនលើមុខទំនិញទាំងនោះទៀតផង។ រាល់បុគ្គលិកនៅគ្រប់ហាងទាំងអស់ពោពេញទៅដោយភាពរួសរាយរាក់ទាក់ ហើយត្រៀមជួយលោកអ្នកក្នុងពេលជាវទំនិញ។ ហេតុនេះហើយ អតិថិជនទាំងអស់កំុឲ្យរំលងកម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យមួយនេះ ព្រោះពេលវេលាបញ្ចុះតម្លៃនេះមានកំណត់។

លើសពីនេះទៅទៀតលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេសពីក្រុមហ៊ុនធ្វើដំណើរផ្សេងៗ ក្នុងការធ្វើដំណើរមកផ្សារទំនើប អ៉ីអន ម៉ល ក្នុងឱកាសនៃការលក់បញ្ចុះតម្លៃមួយនេះ។ ក្រៅពីនេះ លោកអ្នកអាចមានឱកាសចាប់ឆ្នោតផ្សងសំណាង និងចូលរួមលេងហ្គេមផ្សេងៗពី ផ្សារទំនើប អ៉ីអន ម៉ល ផងដែរ។ កម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យនេះនឹងប្រព្រិត្តិក្នុងរយៈពេល៥ថ្ងៃ។

មតិយោបល់