• 2020-06-29 10:44:48
  • ស្នេហា

មកស្គាល់ចរិត មនុស្សប្រុស តាមរយៈសកម្មភាព រស់នៅប្រចាំថ្ងៃ របស់ពួកគេ

  • 2020-06-29 10:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • បុរសដែលចូលចិត្តអានសៀវភៅ ៖ មនុស្សប្រុសបែបនេះ ចូលចិត្តភាពស្ងប់ស្ងាត់ មិនសូវជាចូលចិត្តនិយាយច្រើន ភាគច្រើនជាកូនបង តែចរិតកូនពៅ។

  • ចូលចិត្តលេងជាមួយសត្វចិញ្ចឹម ៖ មនុស្សប្រុសបែបនេះ ជាមនុស្សដែលងាយនឹងចុះសម្រុងជាទីបំផុត ពួកគេជាមនុស្សដែលមានសុខភាពល្អ និងមានទម្លាប់រស់នៅប្រចាំថ្ងៃយ៉ាង Perfect ផងដែរ។

  • ចូលចិត្តឧបករណ៌ភ្លេង និងច្រៀង ៖ មិនបាច់រៀបរាប់ច្រើនទេ មនុស្សប្រុសបែប Cool បំផុតហើយ ព្រោះជីវិតរបស់ពួកគេនៅជាមួយនិងតន្ត្រី។

  • លេងកីឡា ៖ ជាមនុស្សស្រលាញ់សេរីភាព មិនចូលចិត្តអោយអ្នកណាបង្ខំនោះទេ ជាពិសេសជីវិតស្នេហាតែម្តង។ គេចូលចិត្តដើរតាមក្តីស្រមៃខ្លួនឯងណាស់ ជាមនុស្សមើលពិភពខាងក្រៅក្នុងផ្លូវវិជ្ជមានជាប់ជានិច្ច។

  • ចូលចិត្តធ្វើម្ហូប ៖ មិនសង្ហាក៏មើលឃើញស្អាតដែរ ត្រូវអត់ស្រីៗ ព្រោះតែបុរសដែលមានចរិតលក្ខណៈបែបនេះងាយនឹងយកចិត្តមនុស្សស្រីបានរហ័សជាទីបំផុត ព្រោះរាល់សកម្មភាពរបស់ពួកគេគឺស្តែងចេញតាមរយៈការធ្វើម្ហូបនេះហើយ ចំពោះមុរសបែបនេះ ស្រលាញ់ទៅមិនខុសទេ ស្តេច Care ហើយ។

  • ចូលចិត្តថតរូប ៖ ព្រាននារីតែម្តង សុំមិនបាច់រៀបរាប់ច្រើនទេ ដោយភាគច្រើនបុរសដែលចូលចិត្តថតរូប ពួកគេជាមនុស្សដែលអោយតម្លៃលើភាពល្អឥតខ្ចោះ ដូច្នេះ បើយកសង្សារ មិនស្អាត មិនស្រលាញ់ដាច់ខាត។

  • ចូលរួមការងារសង្គម ៖ ជាមនុស្សបែបពិបាកយកចិត្តបន្តិចហើយ ពួកគេចូលចិត្តការងារដែលសកម្មក្នុងសង្គម ដូច្នេះពួកគេគ្មានពេលវេលាមកផ្គាប់ចិត្ត ឬក៏យកចិត្តអ្នកណានោះទេ។

អត្ថបទ ៖ Art

មតិយោបល់