- 2020-06-23 02:52:09
- សេដ្ឋកិច្ច
ឡាវគ្រោងសង់វារីអគ្គិសនីទី៦លើដងទន្លេមេគង្គ បើទោះជាមានការប្រឆាំង
- 2020-06-23 02:52:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាវគ្រោងសង់វារីអគ្គិសនីទី៦លើដងទន្លេមេគង្គ បើទោះជាមានការប្រឆាំង
ចន្លោះមិនឃើញ
ឡាវគ្រោងសាងទំនប់វារីអគ្គិសនីសាណាខាំបន្ថែមមួយទៀតលើដងទន្លេមេគង្គ បើទោះជាអ្នកជំនាញបរិស្ថានអះអាងថាវានឹងផ្ដល់ផលប៉ះពាល់កាន់តែខ្លាំងលើបរិស្ថាន ជីវៈចម្រុះ ការបង្កពូជត្រី និងការរស់នៅរបស់ប្រជាជនរាប់លាននាក់នៅខាងក្រោមក៏ដោយ។
ទំនប់វារីអគ្គិសនីសាណាខាំគឺជាទំនប់វារីអគ្គីសនីទី៦ហើយលើដងទន្លេមេគង្គរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ។ តាមគម្រោងទំនប់សាណាខាំអាចចំណាយថវិកាសាងសង់អស់ជាង២ពាន់លានដុល្លារអាមេរិក ដែលអាចផលិតថាមពលអគ្គីសនីបាន៦៨៤មេហ្គាវ៉ាត់។
តាមការឲ្យដឹងពីអាជ្ញាធរឡាវទំនប់សាណាខាំមានទីតាំងនៅចន្លោះខេត្ត២គឺសាយ៉ាប៊ូរី និងវៀងច័ន្ទរបស់លាវ។ ឡាវគឺជាប្រទេសដែលរកចំណូលបានមួយភាគធំពីការលក់អគ្គីសនីទៅប្រទេសជិតខាងមានដូចជា វៀតណាម កម្ពុជា និងថៃ។ ឡាវធ្លាប់មានមហិច្ឆតាថាខ្លួននឹងធ្វើជា "អាគុយ" ដល់ប្រទេសក្នុងតំបន់អាស៊ាន៕