• 2020-06-23 03:20:14
  • សេដ្ឋកិច្ច

ថៃ​ប្រែ​ក្លាយ​ស្ពាន​ដែក​ទុក​ចោល​រាប់​សិប​ឆ្នាំ​ ទៅ​ជា​ស្ពាន​សួនច្បារ​ដើម្បី​ស្រូប​ភ្ញៀវ​​ទេសចរ​

  • 2020-06-23 03:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​ដែក​សម្រាប់​រថភ្លើង​ឆ្លង​កាត់​ដែល​បោះបង់​ចោល​ជាង​៣០​ឆ្នាំ​ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ប្រែ​ក្លាយ​ទៅ​ជា​ស្ពាន​បៃតង​ លំអ​ដោយ​សួន​ផ្កា​ចម្រុះ​ពណ៌​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ។​

តាម​ផែន​ការ​ស្ពាន​ដែក​នេះ​នឹង​ដាក់​ដំណើរ​ការ​បើក​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​លេង​កម្សាន្ត​ និង​ឆ្លង​កាត់​នៅ​ចុង​ខែ​មិថុនា​នេះ។​ វា​លាត​សន្ធឹង​ឆ្លង​កាត់​ទន្លេ​ចៅ​ផ្រាយ៉ា​ ស្ថិត​នៅ​រាជធានី​បាងកក។​ មាន​ប្រវែង​២៨០​ម៉ែត្រ​ និង​ទទឹង​៨,៥​ម៉ែត្រ​ស្ពាន​ដែក​ខាង​លើ​បាន​ចំណាយ​ប្រាក់​ជួសជុល​អស់១២២​លាន​បាត ឬ​៣,៩​លាន​ដុល្លារ​អាមេរិក។​​

អាជ្ញាធរ​ថៃ​អះអាង​ថា​ស្ពាន​ដែក​របស់​ខ្លួន​ នឹង​ក្លាយ​ជា​ស្ពាន​សួនច្បារ​ដំបូង​គេ​នៅ​ក្នុង​ពិភពលោក ពោល​គឺ​មិន​ទាន់​មាន​ប្រទេស​ណា​ធ្វើ​ដូច​ថៃ​ឡើយ។​ ស្ពាន​នេះ​ត្រូវ​បាន​សាងសង់​ក្នុង​ឆ្នាំ​១៩៨៤​ ហើយ​ក៏​បោះបង់​ចោល​នៅ​ឆ្នាំ​១៩៩២​ ដោយសារ​តែ​បញ្ហា​ហិរញ្ញវត្ថុ។ អង់គ្លេស​ធ្លាប់​មាន​គម្រោង​សង់​ស្ពាន​សួនច្បារ​​ដែរ​ តែ​ក៏​លុប​ចោល​វិញ​៕

ប្រភព៖ Bangkokpost ប្រែសម្រួល៖ សៀនហួរ

មតិយោបល់