• 2020-07-23 08:04:57
  • សេដ្ឋកិច្ច

គម្រោង​ខុនដូថ្មី កម្ពស់ ៣១ជាន់ នឹង​លេចត្រដែតឡើង ​ក្នុង​តំបន់​កំពុង​ត្រូវប៉ាន់​នៃ​​រាជធានីភ្នំពេញ

  • 2020-07-23 08:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងខុនដូថ្មី ដែលមានឈ្មោះថា "The Hexa" នឹង​លេច​ឡើង​នៅ​ខណ្ឌឫស្សីកែវ (តំបន់កាំកូស៊ីធី) ចំ​កណ្ដាល​បេះដូង​នៃ​តំបន់អភិវឌ្ឍ​ថ្មីនៃរាជធានីភ្នំពេញតែម្ដង។

តំបន់ដែលគម្រោងខុនដូនេះតាំងនៅ ប្រមូលផ្ដុំទៅដោយ​អគារពាណិជ្ជកម្មជាច្រើន ជាមួយហេដ្ឋារចនាសម្ព័ន្ទសង្គមយ៉ាងល្អ ដែលមានដូចជា Phnom Penh City Center, TK Avenue, ផ្សារទំនើប AEON Mall Sen Sok, ផ្សារ Makro, Global House, សាលារៀនអន្តរជាតិ មន្ទីរពេទ្យ តំបន់កម្សាន្ត ក្លឹបវាយកូនហ្គោល និងហាងទំនិញជាច្រើនទៀត ដូចប្រិយមិត្តឃើញក្នុងរូបខាងក្រោមស្រាប់។

ការស្ថិតនៅទីតាំងដែលកំពុង​ត្រូវប៉ាន់ខ្លាំងបែបនេះ ធ្វើ​ឲ្យ​គម្រោងខុនដូ The Hexa ​ជាជម្រើសដ៏ល្អ​ឥតខ្ចោះ សម្រាប់​រស់នៅ ធ្វើការ ឬបណ្ដាក់ទុន​។

គម្រោងខុនដូ The Hexa កម្ពស់ ៣១ជាន់ លើ​ផ្ទៃដីសរុប ១៥៧៨ម៉ែត្រការ៉េ និង​មាន ៦១៤ Unit។ កម្ពស់ ៣១ជាន់នេះ ធ្វើ​ឲ្យ​គម្រោងខុនដូ The Hexa ក្លាយ​ជាគម្រោងមួយ ដែលមានកម្ពស់ខ្ពស់ជាងគេ នៅក្នុងតំបន់កាំកូស៊ីធី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺខុនដូ​មាន​កន្លែង​ចតយានយន្ត​ដល់ទៅ ៥ជាន់ គឺ B1 ដល់ជាន់ទី៤ ចំណែកជាន់ទី ៥ ដល់ ២៨ គឺសម្រាប់ស្នាក់នៅ និងជាន់ទី២៩ ដល់ ៣០ ជាការិយាល័យសម្រាប់ធ្វើការ។

សម្រាប់សេវាកម្មនៅក្នុងអគារខុនដូ The Hexa គឺរិតតែពិសេស ដែលផ្ដល់ជូនដល់អតិថិជនទាំងអស់នូវជីវិតរស់នៅដ៏ងាយស្រួល និងស៊ីវិល័យ ដែលមានដូចជា៖

  • ផ្ដល់ជូនការិយាល័យធ្វើការរួម (Co-Working Space) ដោយឥតគិតថ្លៃ

  • បន្ទប់សម្រាប់ប្រជុំពិភាក្សា

  • ហាងទំនិញផ្សេងៗ

  • កន្លែងហាត់ប្រាណ

  • អាងហែលទឹកលើអាកាស

  • ភោជនីយដ្ឋានលើអាកាសជាន់ទី ៣១ (Skybar) ដែលអាច​ឲ្យ​លោកអ្នក សម្រាកលំហែកាយ បន្ទាប់នឿយហត់នឹងការងារ។

សូមបញ្ជាក់ថា ខុនដូ Hexa ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន SJS Group ដែលជាក្រុមហ៊ុនដ៏ល្បីនៅតៃវ៉ាន់ ដែលមានបទពិសោធន៍ខាង​ការអភិវឌ្ឍន៍អចលនទ្រព្យជាង ២០ឆ្នាំមកហើយ។ មុនមានគម្រោងខុនដូ The Hexa នេះឡើង SJS Group បានទទួលជោគជ័យ​លើគម្រោងមួយរួចទៅហើយ គឺគម្រោង SJS1 ដែលជាគម្រោង Townhouse នៅរាជធានីភ្នំពេញដូចគ្នាដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរសព្ទ 061 338 168 | 096 833 8868 | 071 833 8868 ឬតាមរយៈ email: sjsgcambodia@gmail.com ឬតាមទំព័រហ្វេសប៊ុក The Hexa

មតិយោបល់