• 2020-07-29 07:00:00
  • ស្នេហា

ស៊ូចំណាយពេលយូររង់ចាំជួបបុរសដែលខ្លួនពេញចិត្ត ប្រសើរជាងប្រញាប់ប្រញាល់ជ្រើសរើសខុសនាំខាតពេល​

  • 2020-07-29 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីៗ​ត្រូវ​ចាំ​ទុក​ក្នុង​ចិត្ត​ឲ្យ​បាន​ច្បាស់​​ថា មុន​នឹង​​អាច​ជួប​បុរស​ដែល​ខ្លួន​ពេញ​ចិត្ត​ប្រាកដ ត្រូវ​ហ៊ាន​លះ​បង់​​ចំណាយ​ពេលវេលា​យូរ​បន្តិច​ ដើម្បី​ឲ្យ​សម​នឹង​តម្លៃ​នៃ​ការ​រង់​ចាំ​។ ស្នេហា​ពិត មិន​អាច​បង្ខំ មិន​អាច​ប្រញាប់​ប្រញាល់ ដើម្បី​ឲ្យ​ទាន់​គ្នា​ជាមួយ​នឹង​តួលេខ​នៃ​អាយុ មិត្តភ័ក្តិ ឬ​មាត់​អ្នក​ដទៃ​បាន​ឡើយ។

រូបតំណាង

​​ស្នេហា​ពិត​មិន​មែន​អាច​ផលិត​​ដូច​ជា​ទំនិញ ឬ​ជប់​ឲ្យ​ចេញ​ដូច​វេទមន្ត​​នោះ​ទេ​។ អ្នក​ក៏​មិន​ងាយ​នឹង​រក​វា​ឃើញ​ក្នុង​ខ្លួន​របស់​​នរណា​ម្នាក់​ដែរ។ ដោយ​សារ​តែ​វា​ជា​របស់​មាន​តម្លៃ​ប្រៀប​បាន​ដូច​កំណប់ ហេតុនេះ​​ហើយ​​ទាម​ទារ​ឲ្យ​អ្នក​ត្រូវ​ប្រើ​ពេល​ច្រើន រួម​ទាំង​ការ​លះបង់ និង​យក​ចិត្ត​ទុក​ដាក់​បំផុត។

ស្នេហា​ពិត​មិន​មែន​​បង្កើត​ឡើង​ដោយ​សារ​តែ​មើល​​ឃើញ​ពី​ផល​ប្រយោជន៍​ចង់​កេង​ប្រវ័ញ្ច ឬ​ជា​វត្ថុ​លេង​ដែល​ប្រើ​ឆ្អែត​ហើយ​ក៏​បោះ​ចោល​នោះ​ទេ​​​។ ផ្ទុយ​ទៅ​វិញ​វា​គឺ​ជា​របស់​កម្រ ដែល​នរណាៗ​ក៏​ស្រលាញ់​ត្រូវការ​​ប្រាថ្នា​ចង់​បាន​។

រូបតំណាង

អ្នក​​ព្យាយាម​ធ្វើ​អ្វី​ៗ​គ្រប់​បែប​យ៉ាង មាន​គោលដៅ​​ច្បាស់​លាស់​​ដើម្បី​សម្រេច​ក្តី​សុបិន​របស់​ខ្លួន​ តែ​កុំ​ភ្លេច​ថា មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​​បាន​នឹក​​គិត​ចង់​ជួប​​ដៃ​គូ​ជីវិត​ពិត។ ថ្វី​ត្បិត​តែ​ពេល​កន្លង​មក អ្នក​បាន​ឆ្លង​កាត់​អារម្មណ៍​ធុញ​ថប់​ស្មុគ​ស្មាញ និង​បរាជ័យ​ឈឺ​ចាប់​​​ក្នុង​រឿង​ស្នេហា​​រាប់​មិន​អស់​ យ៉ាង​ណា​​​​​​ ​កុំ​បារម្ភ​អី ទាំង​នោះ​គ្រាន់​តែ​ជា​បញ្ហា​​បណ្តោះអាសន្ន​ ដែល​អ្នក​មិន​គួរ​ដាក់​សម្ពាធ​ ស្ពាយ​ជាប់​ខ្លួន​ពេញ​មួយ​ជីវិត​ទេ។

ពេល​ខ្លះ​គួរ​បណ្តោយ​ឲ្យ​វា​ទៅ​តាម​កាលៈទេសៈ​សិន​ចុះ រហូត​​ដល់​​ពេល​ស័ក្តិ​សម​​ណា​មួយ​ គង់​តែ​បាន​ជួប​ស្នេហ៍​ពិត​ជាក់ជា​មិន​ខាន​ទេ។ ដរាប​ណា​អ្នក​មិន​រំពឹង​ខ្ពស់​ហួស​ប្រមាណ មិន​អន្ទះសា​ប្រញាប់​ប្រញាល់​ចង់​បាន​ខ្លាំង​ពេក នោះ​អ្នក​ក៏​មិន​នឿយ​ហត់​ ខាត​ពេល​វេលា​នឹង​រត់​តាម​រក​ស្នេហា​ឡើយ។

រូបតំណាង

ឆ្លង​កាត់​បទ​ពិសោធន​ជា​ច្រើន​ក្នុង​ជីវិត អ្នក​នឹង​អាច​យល់​កាន់​តែ​ច្បាស់​ពី​អត្ថន័យ​នៃ​ស្នេហា​ពិត។ ស្នេហា​ដែល​​រឹង​មាំ​មិន​ប្រេះឆា​ដោយ​ងាយ និង​មិន​ធ្វើ​ឲ្យ​អ្នក​ពិបាក​​ក្នុង​ការពារ​ឲ្យ​ស្ថិតស្ថេរ​ គឺ​មាន​តែ​នៅ​ចាំ​ជួយ​ផ្តល់​កម្លាំង​ចិត្ត​ បង្ហាញ​វត្តមាន​គ្រប់​ពេល​ដែល​អ្នក​ត្រូវ​ការ​។

ស្នេហា​ពិត​អាច​ចូល​មក​ក្នុង​ជីវិត​ កាល​​ណា​អ្នក​នៅ​បន្ត​ភាព​អត់ធ្មត់ ​រង់​ចាំ មិន​ចុះ​ចាញ់​ និង​ជឿជាក់​លើ​​​ខ្លួន​ឯង​ជានិច្ច​។ ការ​បង្ខំដោយគ្មានហេតុផល ឬ​ដោយ​ផ្អែកលើ​គំនិតអ្នកដទៃ ឬរបត់សង្គមក្តី មិនមែនជា​ជម្រើស​ដ៏​ល្អ​សម្រាប់អ្នកឡើយ៕

រូបតំណាង

ចុចអានបន្ត៖ ចូរធ្វើជាមនុស្សស្រីក្លាហាន ហ៊ានដើរចេញពីអ្វីដែលធ្វើឲ្យខ្លួនឯងមិនសប្បាយចិត្ត

ប្រភព៖ relrules ប្រែសម្រួល៖ ដេត ឈុនអ៉ី

មតិយោបល់