- 2020-08-12 05:56:14
- សេដ្ឋកិច្ច
ABA ឈ្នះពានរង្វាន់អន្តរជាតិមួយទៀត ដោយសារ App ដ៏ទំនើបរបស់ខ្លួន!
- 2020-08-12 05:56:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ABA ឈ្នះពានរង្វាន់អន្តរជាតិមួយទៀត ដោយសារ App ដ៏ទំនើបរបស់ខ្លួន!
ចន្លោះមិនឃើញ
ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ជាធនាគារពាណិជ្ជនាំមុខរបស់កម្ពុជា ផ្នែកហិរញ្ញវត្ថុឌីជីថល បានប្រកាសថា ខ្លួនទទួលបានពានរង្វាន់ “ធនាគារតាមទូរស័ព្ទ និងនវានុវត្តផ្នែកទូទាត់ដ៏ឆ្នើមប្រចាំឆ្នាំ នៅកម្ពុជា” ដែលជាពានរង្វាន់មួយនៃ Retail Banking Awards 2020 របស់ទស្សនាវដ្តី Asian Banking and Finance។
ពានរង្វាន់នេះប្រគល់ជូនធនាគារ ABA សម្រាប់ការបន្តផ្តល់បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដើម្បីផលប្រយោជន៍អតិថិជនរបស់ខ្លួន និងភាពជឿនលឿនគួរឲ្យកត់សម្គាល់ដែលខ្លួនបានដាក់ឲ្យប្រើប្រាស់ក្នុងកម្មវិធី ABA Mobile ដែលជាកម្មវិធីសេវាធនាគារដ៏ពេញនិយមបំផុតនៅក្នុងទីផ្សារ។
ជាពិសេស គណៈវិនិច្ឆ័យបានកោតសរសើរនូវការដាក់ឲ្យដំណើរការនៅក្នុងកម្មវិធី ABA Mobile នូវបណ្តាញសេវាផ្ទេរប្រាក់ជាច្រើនដែលឥឡូវនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការផ្ញើប្រាក់ក្រៅប្រទេសតាមរយៈ SWIFT សេវាផ្ទេរប្រាក់ភ្លាមៗ Ria និងសេវាផ្ទេរប្រាក់ភ្លាមៗ DBP។ លើសពីនេះ ធនាគារបានផ្តដាក់ឲ្យប្រើប្រាស់ការបើកគណនីផ្ទាល់នៅក្នុងកម្មវិធីទូរស័ព្ទ និងពង្រីកការគាំទ្រប្រាក់រៀលខ្មែរនៅក្នុងផលិតផលសេវាធនាគារចល័តរបស់ខ្លួន។
ធនាគារ ABA ក៏ពង្រឹងសមត្ថភាពដ៏គួរកត់សម្គាល់នូវមុខងារការទូទាត់តាមកូដ QR គឺ ABA PAY តាមរយៈការអនុញ្ញាតការទូទាត់តាមរយៈកូដ static QR ជាប្រាក់ដុល្លារ និងប្រាក់រៀល។ ការទទួលការទូទាត់តាមកូដ QR ត្រូវបានជំរុញ ហើយឥឡូវនេះ ពាណិជ្ជករជាង ២០០០០ ទូទាំងប្រទេសទទួលការទូទាត់មិនប្រើសាច់ប្រាក់តាមរយៈកម្មវិធី ABA Mobile។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ “ពានរង្វាន់ដ៏មានតម្លៃនេះបញ្ជាក់ពីភាពស័ក្តិសមនៃយុទ្ធសាស្ត្រសេវាធនាគារចល័តដែលធនាគារអនុម័តប្រើប្រាស់កាលពីប្រាំមួយឆ្នាំមុន។ ឥឡូវនេះ យើងឃើញថា ប្រជាជនកម្ពុជាកាន់តែច្រើនបានជ្រើសរើសធនាគារ ABA ដោយសារកម្មវិធីទូរស័ព្ទនេះមានភាពងាយស្រួល សុវត្ថិភាព និងងាយប្រើប្រាស់។
យើងខ្ញុំសូមថ្លែងអំណរគុណអតិថិជនចំពោះការជ្រើសរើសរបស់ពួកគេ និងធានាថា យើងនឹងបន្តដាក់ឲ្យប្រើប្រាស់មុខងារទំនើបៗនៅក្នុងកម្មវិធី ABA Mobile ដើម្បីធ្វើឲ្យបទពិសោធអតិថិជនរបស់យើងកាន់តែសំបូរបែប។”
ប្រធាននិពន្ធនាយកទស្សនាវដ្តី Asian Banking and Finance លោក Timothy Charlton មានប្រសាសន៍ថា "ធនាគារ ABA បានបង្ហាញពីយុទ្ធសាស្ត្រក្នុងការរក្សានូវបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលដើម្បីអត្ថប្រយោជន៍អតិថិជនរបស់ខ្លួន ដូចជា កម្មវិធី ABA Mobile ដែលជាកម្មវិធីទូរស័ព្ឬដ៏ពេញនិយមបំផុតនៅកម្ពុជា។ នេះសម្រេចបានដោយការអនុញ្ញាតឲ្យប្រើប្រាស់សេវាកម្មដ៏ទាក់ទាញ និងងាយស្រួលផ្សេងៗជាច្រើន រួមមាន សេវាផ្ទេរប្រាក់តាម SWIFT ការស្នើសុំបើកគណនីតាមអនឡាញ មុខងារទូទាត់មិនប្រើសាច់ប្រាក់តាមកូដ QR ហើយពាណិជ្ជករកាន់តែច្រើនទទួលការទូទាត់តាមកម្មវិធី ABA Mobile នៅក្នុងព្រះរាជាណាចក្រកម្ពុជា។”
លោកបានបន្ថែមទៀតថា “យើងខ្ញុំមានសេចក្តីរីករាយក្នុងការផ្តល់ពានរង្វាន់ Mobile Banking and Payment Initiative of the Year in Cambodia ដោយសារការអភិវឌ្ឍយ៉ាងរហ័សនូវប្រតិបត្តិការកម្មវិធីទូរស័ព្ទរបស់ខ្លួនដោយសារប្រព័ន្ធអេកូការទូទាត់ដ៏ទាក់ទាញនេះ។”
ពានរង្វាន់ ABF Retail Banking ផ្តល់ជូនធនាគារឆ្នើមដែលបានដាក់ឲ្យប្រើប្រាស់ផលិតផល និងសេវាធនាគារលក់រាយនវានុវត្តន៍ដែលបង្ហាញឲ្យឃើញថាជាអ្នកផ្លាស់ប្តូរឧស្សាហកម្មនេះ។
ពីធនាគារ ABA
ធនាគារ ABA គឺជាធនាគារពាណិជ្ជឈានមុខគេរបស់ប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ មានឈ្មោះថា ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់។ ជាធនាគារធំទីបីនៅកម្ពុជា ABA មានបម្រើសេវាទូលំទូលាយជូនដល់បណ្ដាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូចនិងមធ្យម អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល។
ធនាគារ ABA ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិ ថាជាគ្រឹះស្ថាននាំមុខក្នុងវិស័យធនាគារកម្ពុជា ដោយសារវឌ្ឍនភាពឌីជីថលរបស់ខ្លួន ការផ្តោតស៊ីជម្រៅលើបច្ចេកវិទ្យា និងសេវាធនាគារតាមទូរស័ព្ទប្រកបដោយភាពងាយស្រួល។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.ababank.com ។
ភាគទុនិករបស់ធនាគារ ABA គឺធនាគារជាតិកាណាដាដែលមានភាគហ៊ុនជិត ១០០ភាគរយ។ ធនាគារជាតិកាណាដាគឺជាធនាគារធំបំផុតមួយនៅក្នុងប្រទេសកាណាដានិងជាធនាគារឈានមុខគេនៅកេប៊ិចដែលជាជម្រើសដៃគូក្នុងចំណោមសហគ្រាសធុនតូចនិងមធ្យម។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.nbc.ca ។
អំពីទស្សនាវដ្តី Asian Banking and Finance
ទស្សនាវដ្តី Asian Banking and Finance ជាការបោះពុម្ពផ្សាយនាំមុខគេសម្រាប់នាយកប្រតិបត្តិធនាគារ និងហិរញ្ញវត្ថុនៅអាស៊ី។ ទស្សនាវដ្តីនេះផ្តោតលើសេវាធនាគារពាណិជ្ជ និងបុគ្គល និងទីផ្សារមូលបត្រពីទស្សនៈវិស័យធនាគារ។ ច្បាប់បោះពុម្ពផ្សាយនីមួយៗ មានអត្ថបទផ្សេងៗលាយគ្នាដែលទាក់ទាញនាយកកម្រិតប្រតិបត្តិនៃស្ថាប័នសេវាធនាគារ និងហិរញ្ញវត្ថុធំៗនៅអាស៊ី។ ទស្សនាវដ្តី Asian Banking and Finance បោះពុម្ពផ្សាយរាល់ត្រីមាស និងចែកចាយជូនគណៈគ្រប់គ្រងជាន់ខ្ពស់នៅតាមស្ថាប័នសេវាហិរញ្ញវត្ថុអាស៊ី តាមរយៈសេវាបញ្ញើ និងច្បាប់បោះពុម្ពផ្សាយចំនួនច្រើនទៅកាន់ទីស្នាក់ការកណ្តាលនានា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.asianbankingandfinance.net ៕