• 2020-08-29 04:06:13
  • សេដ្ឋកិច្ច

គម្រោងស្មាតហូមអន្តរជាតិ Le Condé BKK1 និង Xiaomi Cambodia ចុះកិច្ចសហការ ក្រោមព្រះរាជវត្តមានព្រះអង្គម្ចាស់ក្សត្រី នរោត្ដម សុរិយា

  • 2020-08-29 04:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របៀបផ្លាស់ប្ដូរការរស់នៅតាមរយៈទំនើបកម្មនាអនាគតកាល ពេលនេះគឺកំពុងតែកើតឡើងតាមរយៈគម្រោងស្មាតហូម របស់ Le condé BKK1 ហើយ។ គម្រោងនេះកើតចេញពីកិច្ចសហការរវាងក្រុមហ៊ុន Wangfu Guoji ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ Le Condé BKK1 ជាមួយនឹង ក្រុមហ៊ុន Xiaomi Cambodia ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមួយ។

កាលពីថ្ងៃទី២៨ ខែសីហានេះ ពិធីចុះហត្ថលេខាទ្វេភាគីរវាង Le Condé BKK1 និង Xiaomi Cambodia ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពនៃភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលមានដូចជា៖

  • ព្រះអង្គម្ចាស់ នរោត្តម ពុទ្ធិពង្ស

  • ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម សូរិយា

  • អ្នកអង្គម្ចាស់ក្សត្រី នរោត្ដម ពង្សមុនីរ័ត្នទេវី

  • លោក Zhong Jinjian នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Wangfu Guoji

  • លោក Cui Hui ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Wangfu Guoji

  • លោក Gao Feng អគ្គនាយកប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Xiaomi Cambodia

  • កញ្ញា តន ម៉ារីកា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Xiaomi Cambodia

កម្មវិធីបានប្រារព្ធឡើងដោយមានការចូលរួមពីសាធារណៈជនយ៉ាងច្រើនកុះករ ជាមួយនឹងបទបង្ហាញសម្ភារៈទំនើបនានា និងវីដេអូដែលបង្ហាញឲ្យទស្សនិកជនបានឃើញអំពីគម្រោងស្មាតហូមរបស់ Xiaomi Cambodia។ នៅក្នុងវីដេអូនោះ ទស្សនិកជនបានឃើញពីសមត្ថភាពសម្ភារៈឆ្លាតវៃនៅក្នុងគេហដ្ឋានដែលមានចាប់តាំងពី ភាពទំនើង និងភាពងាយស្រួល ដែលអ្នកអាចបញ្ជាឲ្យម៉ាស៊ីនត្រជាក់ វាំងនន ពន្លឺភ្លើង ក្នុងផ្ទះ បើកបិទដោយខ្លួនឯងបានគ្រប់ពេលវេលានិងទីកន្លែង ដោយគ្រាន់តែចុចតាមកម្មវិធីទូរសព្ទតែប៉ុណ្ណោះ។ នេះហើយជាកិត្យានុភាពនៃជីវិតរស់នៅដ៏អស្ចារ្យនិងទាន់សម័យដែលមានក្នុង Le Condé BKK1។

លោក Zhong Jin Jian បាននិយាយថា “ក្រុមហ៊ុន Wangfu Guoji តែងតែខំប្រឹងប្រែងក្នុងការស្វែងរកនិងផ្ដល់ឲ្យដល់អតិថិជននូវរបៀបនៃការរស់នៅដ៏ស៊ីវីល័យ គួបផ្សំជាមួយនឹងគុណភាពសេវាកម្មដ៏ល្អប្រណិត។ ហើយកិច្ចសហការរវាងក្រុមហ៊ុនយើងជាមួយនឹង Xiaomi Cambodia គឺនឹងធ្វើឲ្យអ្វីដែលយើងចង់បាននោះ មានភាពប្រាកដប្រជាក្នុងការបង្កើតគំរូសហគមន៍​រស់នៅដ៏ប្រណិតក្នុងពេលអនាគតបាន។”

Wangfu Guoji ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយដែលបានមកដល់ប្រទេសកម្ពុជា ជាលើកដំបូងជាមួយនឹងគម្រោងដ៏ធំសម្បើមស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ដែលជាតំបន់ដែលអាចផ្តល់នូវតម្លៃនៃការរស់នៅល្អប្រសើរតាមបែបពាណិជ្ជកម្ម និងការរស់នៅតាមបែបទំនើបលំដាប់ខ្ពស់ដល់ប្រជាជនកម្ពុជា។

ឯលោក Gao Feng វិញបានលើកឡើងថា “ស្មាតហូមគឺស្ថិតនៅក្នុងយុគសម័យទំនើបមួយប្រភេទ ប៉ុន្តែក្រុមហ៊ុន Xiaomi របស់យើងនឹងបណ្ដុះវាឲ្យក្លាយជាការពិត ដែលមាននៅក្នុង «គម្រោងស្មាតហូម» មួយនេះរបស់ក្រុមហ៊ុន Wangfu Guoji។”

ក្រោយមកពេលវេលាដ៏រំភើបក៏បានមកដល់ គឺលោក Zhong Jin Jian បានធ្វើសេចក្តីប្រកាសផ្លូវការអំពីព្រះវត្តមានរបស់ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម សុរិយា ដែលជរាជទូតសុឆន្ទៈនៃគម្រោង Le Condé BKK1 នេះ។ បន្ទាប់មក ព្រះនាងបានយាងទតការិយាល័យលក់ និងផ្ទះគម្រូ ដោយព្រះនាងបានបង្ហាញការចាប់អារម្មណ៍ទៅលើគំនិតច្នៃប្រឌិតនិងភាពប៉ិនប្រសប់នៃគម្រោងនេះ។

ជាចុងក្រោយ ពិធីចុះហត្ថលេខាលើកិច្ចសហការយុទ្ធសាស្ត្រគម្រោងស្មាតហូមអន្តរជាតិ ត្រូវបានបញ្ចប់យ៉ាងជោគជ័យដោយ Wangfu Guoji ជឿជាក់ថាជីវិតថ្មីដែលពោរពេញទៅដោយភាពឆ្លាតវៃ គឺកំពុងតែចាប់ផ្តើមបន្តិចម្តងៗហើយចាប់ពីពេលនេះទៅ៕

មតិយោបល់