• 2020-09-01 07:08:21
  • សេដ្ឋកិច្ច

«ស្រែសង្គម»របស់អ្នកភូមិព្រះដាក់ ទទួលបានទិន្នផលចន្លោះពី៣តោន ទៅ៣តោនកន្លះក្នុងមួយហិកតា

  • 2020-09-01 07:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ស្រែសង្គម»៖ នៅមិនឆ្ងាយប៉ុន្មានពីភូមិព្រះដាក់ វាលស្រែ៤០ហិកតា ដែលធ្លាប់តែមានពណ៌បៃតងស្រស់ខ្ចី កំពុងតែផ្លាស់ប្តូរមកជាពណ៌មាសបណ្តើរៗហើយ។ ទិដ្ឋភាពស្រូវទុំ ដែលប្រៀបបាននឹងកម្រាលព្រំក្រាលគ្របលើផ្ទៃដីដ៏ធំល្វឹងល្វើយ បង្កើតបានជាទេសភាពដ៏ស្រស់ត្រកាលមួយ ប្រៀបបាននឹងគំនូរមួយផ្ទាំង “គូរដោយដៃសប្បុរសជនក្នុងបុព្វហេតុមនុស្សធម៌” ដែលកំពុងតែផ្តល់ភាពមនោរម្យទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសនៅពេលដែលបានដឹងថា មនុស្សរាប់ពាន់នឹងបានទទួលផលពីគម្រោងដ៏សាមញ្ញមួយនេះ។

អ្នកបច្ចេកទេសកសិកម្មបានប្រាប់ លោក អភិបាលស្រុកបន្ទាយស្រីថា ប្រហែលជាអាចទទួលបានទិន្នផលចន្លោះពី៣តោន ទៅ៣តោនកន្លះក្នុងមួយហិកតា ដែលកំពុងតែបានផ្តល់ក្តីសង្ឃឹមសារជាថ្មីដល់ក្រុមការងារគម្រោង”ស្រែសង្គម” ក្រោយពីខិតខំប្រឹងប្រែងអស់រយៈកាលជិត៤ខែកន្លងមក។ ក្រុមការងារនឹងរៀបចំប្រមូលផលជាដំណាក់កាលៗ ដោយហេតុតែការចាប់ផ្តើមគម្រោងមិនបានដំណាលគ្នាកាលពីដំបូង តែនឹងបញ្ចប់ការប្រមូលផលទាំងស្រុងយ៉ាងយូរត្រឹមពីរសប្តាហ៍ទៀតប៉ុណ្ណោះ។

ប្រភព៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹមហ្វីណង់

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី