• 2020-09-11 08:09:16
  • ស្នេហា

១០ចំណុច បង្ហាញថា អ្នកជាមិត្តស្រី ដែលគួរអោយឈ្លក់វង្វេង

  • 2020-09-11 08:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មានសៀវភៅណា បង្រៀនអ្នកពីរបៀបធ្វើជាមិត្តស្រីដែលមានភាព ឈ្លក់វង្វេងនោះទេ ប៉ុន្តែអ្នកអាចក្លាយ ជាមនុស្សស្រី ដែលគួរអោយ ឈ្លក់វង្វេងបាន តាមរយៈ ១០ ចំណុច ខាងក្រោមនេះ ៖

រូបតំណាង
  • ១. ធ្វើខ្លួន ជាមិត្តស្រី ដែលនៅចាំគាំទ្រ លើកទឹកចិត្ត ៖ អ្នកត្រូវធ្វើខ្លួន ជាមនុស្ស ដែលនៅក្បែរ ចាំលើកទឹកចិត្ត មិនថាជាពេលសប្បាយចិត្ត ឬពេលពិបាកនោះទេ ព្រោះនេះជាទង្វើ ដែលបង្ហាញប្រាប់ថា អ្នកជាមនុស្ស ដែលមិនបោះបង់គាត់ ទោះបីជាមានបញ្ហាអ្វីក៏ដោយចុះ។ ចៀសវាង ការស្តីបន្ទោស ចាំចាប់កំហុស ពេលដែលគាត់ធ្វើអ្វីមួយ មិនល្អ ឬមិនបានសម្រេច។

  • ២. ទុកភាពផ្ទាល់ខ្លួន សម្រាប់គាត់ ៖ កុំធ្វើខ្លួន ដូចស្រមោល អន្ទោលតាមប្រាណ។ អ្នកត្រូវផ្តល់ភាពសំខាន់ដល់ពេលវេលារបស់គាត់ ព្រោះ មនុស្សប្រុស អត់ចូលចិត្ត មនុស្សស្រី ១ជំហាន ក៏តាមនោះទេ។ មួយវិញទៀត កុំធ្វើខ្លួន ជាមនុស្សស្រីទំនេរ អត់ព្រមធ្វើអី ចាំតែដើរតាម។

  • ៣. អ្នកដឹង ពីតម្រូវការ ខ្លួនឯង ៖ កុំអោយប្រវត្តិសាស្ត្រច្រំដែល ដូចពាក្យគេថា មនុស្សស្រីស៊ាំញ៉ាំណាស់ អ្នកត្រូវកែប្រែខ្លួនឯង ហើយមានគោលការណ៌ នៅក្នុងជីវិតច្បាស់ ដឹងថាខ្លួនចង់បានអ្វី ត្រូវការអ្វី នៅក្នុងជីវិត។

  • ៤. ជាខ្លួនឯង មិនសម្តែង ៖ អ្នកត្រូវរៀនរស់នៅ ជាមួយភាពជាខ្លួនឯង ធម្មជាតិរបស់ខ្លួនឯង យ៉ាងណាក៏បែបហ្នឹង កុំព្យាយាម កែខ្លួនឯង ព្រោះតែចង់ស្រលាញ់នរណាម្នាក់ បើគាត់ស្រលាញ់អ្នក គាត់នឹងទទួលគ្រប់យ៉ាងជាអ្នក។

  • ៥. អ្នកហ៊ាននឹងប្រាប់គាត់ គ្រប់យ៉ាងជាបញ្ហារបស់អ្នកទាំង២ ៖ អ្នកមិនខ្លាចនឹងនិយាយជាមួយគាត់ ជាពិសេសបញ្ហារវាងអ្នកទាំង២។ អ្នកព្យាយាមស្វែងរកដំណោះស្រាយ ច្រើនជាជាងបង្កើតបញ្ហា អ្នកដឹងថា អ្វីដែលត្រូវធ្វើ និងអ្វីដែលមិនគួរធ្វើ។

  • ៦. អ្នកមានភាពឯករាជ្យ ៖ ត្រូវមានភាពក្លាហាន ហ៊ានក្នុងការសម្រេចចិត្ត ក្នុងករណី ឬរឿងមួយចំនួន។ ធ្វើខ្លួន ជាមនុស្សស្រី ដែលរស់នៅ ពឹងខ្លួនឯង កុំរស់នៅ ពឹងលើគេ ទោះបីជាគេស្រលាញ់អ្នកកម្រឹតណាក៏ដោយ។

  • ៧. ធ្វើខ្លួនជា Social butterfly ៖ មនុស្សស្រី មានភាពទាក់ទាញ នៅពេលនាងចាប់ផ្តើមស្គាល់មនុស្សច្រើន ក្នុងសង្គម រៀនបានអ្វីថ្មីៗពីមិត្តភក្តិ និងព្យាយាមអភិវឌ្ឍបានច្រើន។ បាងមិនខ្លាច និងបង្ហាញសង្គមខាងក្រៅ ថានាងគឺជាអ្នកណា។

  • ៨. អ្នកអោយតម្លៃគំនិតយោបល់របស់គាត់ ៖ បើទោះបីជាអ្នកពូកែ ឆ្លាត យ៉ាងណាក៏ដោយ តែអ្នកគួរតែអោយតម្លៃមិត្តប្រុសរបស់អ្នក តាមរយៈការលើកជាបញ្ហា ឬជាសំនួរ ហើយសួរគាត់ថា យ៉ាងម៉េចដែរ បើសិនចឹង? ចាំស្តាប់គំនិត យោបល់របស់គាត់ ហើយលើកសរសើរ បន្ទាប់មកស្វែងរកចំនុចជារួម។

  • ៩. អ្នកសរសើរគាត់ជានិច្ច ៖ កុំចាំទាល់តែទិញវីឡា ឬឡាបទំនើប ទើបអរគុណ ព្រោះពេលខ្លះ របស់ទាំងអស់នោះ មិនបានធ្វើអោយជីវិតអ្នកទាំងពីរមានក្តីសុខរហូតនោះទេ។ ការអរគុណ ជាមួយស្នាមញញឹម ដែលចេញពីក្នុងចិត្ត នៅពេលដែលគាត់ ធ្វើអ្វីមួយអោយអ្នក បើទោះបីជា ចាក់ទឹកអោយញ៉ាំក៏ដោយ។

  • ១០. អ្នកធ្វើអោយគាត់សើច ច្រើន ៖ មិនមែនបានន័យថា អ្នកត្រូវធ្វើខ្លួនជាតួកំប្លែងអីនោះទេ ប៉ុន្តែ ប៉ុន្តែអ្នកត្រូវចេះធ្វើខ្លួន អោយជាស្នាមញញឹម និងភាពរីករាយ សម្រាប់គាត់៕

ប្រភព៖ herbeauty ប្រែសម្រួល ៖​ Art

មតិយោបល់