• 2020-09-14 02:58:45
  • សេដ្ឋកិច្ច

Fincy ដាក់ដំណើរកម្មវិធីពិសេស ចំថ្ងៃ​បុណ្យ​ភ្ជុំបិណ្ជ​ជួបជុំ​គ្រួសារ​រយៈពេល៣ថ្ងៃ

  • 2020-09-14 02:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កម្មវិធីទូរសព្ទចល័ត Fincy App ​ដែលជាកម្មវិធីកំពុងនាំមុខមួយប្រចាំអាស៊ីអាគ្នេយ៍ និងជាកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានលក្ខណៈនវានុវត្តន៍ខ្ពស់បំផុត ​បានប្រកាសអំពីការរៀបចំដាក់ឱ្យដំណើរការនូវយុទ្ធនាការដ៏សប្បាយរីករាយបំផុតមួយក្នុងចំណោមយុទ្ធនាការទាំងឡាយចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេស កម្ពុជា នោះគឺ៖ យុទ្ធនាការផ្សព្វផ្សាយថ្ងៃបុណ្យភ្ជុំបិណ្ឌរបស់កម្មវិធីទូរសព្ទចល័ត Fincy។

ការដាក់ឱ្យដំណើរការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ និងបន្តដំណើរការហូតដល់ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០២០ រយៈពេលបីថ្ងៃដ៏សប្បាយរីករាយបំផុត យុទ្ធនាការផ្សព្វផ្សាយថ្ងៃបុណ្យភ្ជុំបិណ្ឌ នាំមកជូនដល់លោកអ្នកនូវទីកន្លែងទិញអីវ៉ាន់ ផលិតផល និងសេវាកម្មដ៏ពេញនិយមបំផុតទាំងអស់រួមមានហាងកែសម្ផស្ស ការរៀបចំនិងការទទួលទានអាហារ ម៉ូដទាន់សម័យ សម្លៀកបំពាក់ និងហាងលក់គ្រឿងតុបតែងលម្អ ជាងកាត់ដេរសម្លៀកបំពាក់ ហាងលក់ផ្កា និងលក់​សម្ភារៈ​ម៉ាស៊ីនថតរូប ហាងសម្អាងនិងផលិតផលកែសម្ផស្ស ដែលហាងទាំងអស់នេះស្ថិតនៅក្នុងយុទ្ធនាការតែមួយ។

ហាងដែលជាដៃគូសហការរបស់ Fincy បានជ្រើសរើសចំនួន២០ហាងធំៗ ដែលនឹងត្រូវបានបង្ហាញដោយមានលក្ខណៈលេចធ្លោនៅក្នុងកម្មវិធីទូរសព្ទចល័ត Fincy នឹងត្រូវផ្តល់ជូននូវការបញ្ចុះតម្លៃ និងផ្សព្វផ្សាយយ៉ាងពិសេសចាប់ពី១០​ រហូតដល់ ៥០​​ ភាគរយដោយទូទាត់តាម​រយៈ​ Fincy នេះ, ការអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីទូរសព្ទចល័ត Fincy ទទួលបានភាពរីករាយជាមួយនឹងបទពិសោធន៍ទិញអីវ៉ាន់ដ៏អស្ចារ្យ និងទិញទំនិញក្នុងតម្លៃថោក ព្រមទាំងធានាបាននូវសុវត្ថិភាពសាច់ប្រាក់នៅពេលពួកគេធ្វើការទិញតាមរយៈការប្រើប្រាស់កម្មវិធីទូរសព្ទចល័ត។ យុទ្ធនាការនេះកើតឡើងស្របពេលជាមួយគ្នានឹងថ្ងៃឈប់សម្រាកជួបជុំគ្រួសារដ៏សំខាន់បំផុតដែលរៀបចំនៅក្នុងប្រទេសកម្ពុជា ដែលនាំមកជូនដល់គ្រួសារទាំងអស់គ្នានូវកិត្តិយសចំពោះអ្នកដែលអញ្ជើញមកមុន។

យុទ្ធនាការផ្សព្វផ្សាយថ្ងៃបុណ្យភ្ជុំបិណ្ឌរបស់កម្មវិធីទូរស័ព្ទចល័ត Fincy គឺបើកទូលាយដល់អ្នកប្រើ កម្មវិធីទូរសព្ទចល័ត Fincy ដែលមានស្រាប់ និងអ្នកប្រើប្រាស់ថ្មីទាំងអស់។ សម្រាប់អ្នកដែលមិនទាន់ក្លាយជាអ្នកប្រើប្រាស់ App Fincy នៅឡើយទេ អាចធ្វើការដោនឡូត App រួចបង្កើតគណនី និងទទួលយកនូវបទពិសោធន៍នៃការលេងជាមួយកាបូបលុយចល័ត Fincy។ សម្រាប់អ្នកប្រើប្រាស់ស្រាប់គឺតម្រូវឲ្យធ្វើការបញ្ចូលលុយក្នុងកាបូបលុយចល័ត Fincy ដោយអាចធ្វើការបញ្ចូលលុយបាននៅការិយាល័យហ្វីនស៊ីនៅក្នុងរាជធានីភ្នំពេញឬតាមបណ្ដាហាងទាំង២០ធំៗនេះ។កម្មវិធីទូរស័ព្ទចល័ត Fincy បន្តកែលម្អដំណើរការរបស់ខ្លួនឲ្យអ្នកប្រើអាចធ្វើការបញ្ចូលលុយដោយផ្ទាល់តាមរយៈ Fincy App ។

កម្មវិធីទូរសព្ទចល័ត Fincy បាននឹងកំពុងខិតខំប្រឹងប្រែងប្តេជ្ញាដើម្បីផ្តល់ជូនអតិថិជននូវមធ្យោបាយដ៏ងាយស្រួល និងមានប្រសិទ្ធភាពបំផុត ដោយពួកគេអាចគ្រប់គ្រងលើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុជាប្រចាំថ្ងៃរបស់ពួកគេ ដូចជាការទូទាត់ប្រាក់ ​ការប្តូរប្រាក់ និងការផ្ទេរប្រាក់។ តាមរយៈវិសាលភាពនៃផលិតផលហិរញ្ញវត្ថុ និងសេវាកម្មផ្តល់ជូនតាមរយៈកាបូបលុយចល័ត Fincy បានផ្តល់ជូនដល់អ្នកប្រើប្រាស់នូវភាពដែលអាចបត់បែនថែមទៀត ជាមួយនឹងការគ្រប់គ្រងសាច់ប្រាក់រយៈពេលវែង និងការ សម្រេចិត្តលើផ្នែកហិរញ្ញវត្ថុ។ ដោយសារការកើនឡើងនូវតម្រូវការយ៉ាងឆាប់រហ័សចំពោះគុណភាព និងសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត បានធ្វើឲ្យកាបូបចល័តរបស់ Fincy​ Wallet ក្លាយជាកម្មវិធីគួរជាទីទុកចិត្ត ហើយបានពង្រីក និងធ្វើឱ្យស៊ីជម្រៅនូវវត្តមានរបស់ខ្លួនទូទាំងរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ។ កាបូបលុយចល័ត Fincy Wallet មានលក្ខណៈល្អប្រសើរ និងមិនមែនត្រឹមតែជាកាបូបឌីជីថលនោះទេ វាគឺជាឧបករណ៍ប្រើប្រាស់ហិរញ្ញវត្ថុដ៏មានឥទ្ធិពល ដែលអាចឱ្យអ្នកប្រើប្រាស់ត្រួតពិនិត្យពីរបៀបគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ពួកគេ។

“តាមរយៈថ្ងៃឈប់សម្រាកដ៏ពិសេសមួយក្នុងចំណោមថ្ងៃឈប់សម្រាករបស់ប្រទេសកម្ពុជាក្នុងមួយឆ្នាំៗ យើងបានបង្កើតឱកាសដ៏គួរឱ្យទាក់ទាញមួយតាមរយៈការធ្វើយុទ្ធនាការផ្សព្វផ្សាយថ្ងៃបុណ្យភ្ជុំបិណ្ឌរបស់កម្មវិធីទូរស័ព្ទចល័ត Fincy ដើម្បីបង្ហាញឱ្យឃើញនូវភាពដែលអាចប្រើប្រាស់បាន និងថាមពលនៃកាបូបចល័ត Fincy ។ លោក Zwan Ross Lee នាយកប្រតិបត្តិស្តីទីរបស់ Fincy កម្ពុជាបានមានប្រសាសន៍ថា “យុទ្ធនាការនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្រាប់ទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ប្រូម៉ូសិន និងការបញ្ចុះតម្លៃជាច្រើនក្នុងចំណោមដៃគូទូទាត់ដែលបានជ្រើសរើស ព្រមទាំងអញ្ជើញអ្នកប្រើប្រាស់ថ្មីៗឱ្យប្រើប្រាស់កាបូបចល័ត Fincy ដែលក៏នឹងអាចទទួលបានផលប្រយោជន៍ពីកម្មវិធីប្រូម៉ូសសិន និងការបញ្ចុះតម្លៃដូចគ្នា”។

លោក Zwan បានបន្ថែមទៀតថា “យុទ្ធនាការនេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញ និងធ្វើឱ្យឃើញពីអត្ថប្រយោជន៍ លក្ខណៈពិសេស និងឥទ្ធិពលកាបូបចល័ត Fincy ខណៈពេលជាមួយគ្នានេះដែរ ក៏បានអនុញ្ញាតឱ្យរកអ្នកប្រើប្រាស់សន្សំបានយ៉ាងពិសេសនៅពេលទិញផលិតផល និងសេវាកម្មពីដៃគូទូទាត់ដែលជ្រើសរើសទាំង២០ដែលនឹងត្រូវបានបង្ហាញយ៉ាងពិសេសក្នុងយុទ្ធនាការនេះ។ របៀបដែលយើងបម្រើដល់អ្នកប្រើប្រាស់ និងអតិថិជនរបស់យើងគឺដើម្បីបង្កើតនូវឧបករណ៍ និងប្រព័ន្ធអេកូឡូហ្ស៊ីដែលជួយពួកគេក្នុងការកសាងអនាគតផ្នែកហិរញ្ញវត្ថុ។ កម្មវិធីទូរសព្ទចល័ត Fincy ចង់បម្រើនូវតម្រូវការចាំបាច់ផ្នែកហិរញ្ញវត្ថុនៃអតិថិជន និងធានាថាពួកគេមានឧបករណ៍ដើម្បីជួយសម្រួលភ្លាមៗ ជាមួយនឹងការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុរយៈពេលវែងដែលពួកគេចាំបាច់ត្រូវធ្វើ។ កម្មវិធីទូរសព្ទចល័ត Fincy នៅទីនេះដើម្បីធានាដល់គ្រួសារ និងអាជីវកម្មទាំងអស់ឱ្យទទួលបាននូវភាពជោគជ័យ។ យើងមានមោទនៈភាពដែលនៅទីនេះ និងជាផ្នែកមួយក្នុងប្រវត្តិសេដ្ឋកិច្ចដ៏រីកចម្រើនរបស់កម្ពុជា”​

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ក្រុមហ៊ុន ធូ វេ ភីអ ឯ.ក ដែលមានអាសយដ្ឋាន៖ #5 បន្ទប់ 2A1 ជាន់ទី2 ផ្លូវ282 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ឬ​តាម​រយៈ​លេខទូរសព្ទ៖ 023 22 18 78 និង​អ៊ីមែល៖ hello@twowaypr.com ៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី