• 2020-09-15 06:44:32
  • ចរាចរណ៍

រាជរដ្ឋាភិបាលក្រើនរំលឹកពលរដ្ឋ ប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

  • 2020-09-15 06:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិ​ភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែកញ្ញានេះ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍​ទាំងអស់គ្នា មុននឹងបើកបរត្រូវត្រួតពិនិត្យលក្ខណៈ​បច្ចេកទេសយាន​យន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ជាដើម។

ជាមួយគ្នានេះ ក៏កុំផ្ទុកអ្នកដំណើរ ឬទំនិញលើស​​ច្បាប់កំណត់ និងត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍និងប្រកាន់ស្តាំជានិច្ច ពិសេសមិនត្រូវបើកបរ លើសល្បឿនកំណត់ និងមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ។

សូមមើលសេចក្តីអំពាវនាវដូចខាងក្រោម៖

ប្រភព៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក-គសចគ

មតិយោបល់