• 2020-10-12 04:37:29
  • ចរាចរណ៍

បន្ទាន់! ខេត្តពោធិសាត់ បិទផ្អាកចរាចរណ៍ទាំងស្រុង លើកំណាត់ផ្លូវជាតិលេខ៥

  • 2020-10-12 04:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេល៦ថ្ងៃមកនេះ ស្ថានភាពទឹកជំនន់ក្នុងខេត្តពោធិសាត់ មានលក្ខណៈរាលដាលយ៉ាងខ្លាំង បន្តាប់ពីទទួលរងឥទ្ធិពលខ្យល់ព្យុះ និងភ្លៀងធ្លាក់ ដែលបង្កអោយមានទឹកជំនន់ទឹកភ្លៀង នៅតាមដងស្ទឹងពោធិសាត់ ដែលមានលក្ខណៈរាលដាល និងបង្កអោយមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើតំបន់ ក្រុង ស្រុក ១ចំនួន នៅក្នុងខេត្ត។

ជាក់ស្តែង នៅចំណុចមួយចំនួននៅលើដងផ្លូវជាតិលេខ៥ រងផលប៉ះពាល់ខ្លាំងជាងគេ បណ្តាលអោយលិចលង់ដោយទឹកជំនន់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរសាធារណការដឹកជញ្ជូនខេត្តបាត់ដំបង បានចេញសេចក្ដីជូនដំណឹង សូមឲ្យធ្វើការផ្អាកបណ្ដោះអាសន្ននូវរថយន្តធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពរដ្ឋនិងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលកើតជាយថាហេតុ៕

អត្ថបទ៖​ Art

មតិយោបល់