• 2020-10-14 08:00:20
  • ការអប់រំ

រាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប និងយូនីសេហ្វ ប្ដេជ្ញាចិត្ត ក្នុងការការពារសិទ្ធិទទួលបានការអប់រំ

  • 2020-10-14 08:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងយូនីសេហ្វ បានរួមគ្នាធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីវាយតម្លៃពីវឌ្ឍនភាពរបស់សាលារៀននៅកម្ពុជា នៅក្នុងដំណើរការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។

គណៈប្រតិភូបានទទួលស្វាគមន៍ពីសំណាក់ ​ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងបុគ្គលិកសិក្សានៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន អង្គរធំ។ ព្រឹត្តិការណ៍នេះបញ្ជាក់ពីការបន្តការប្ដេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងបី ក្នុងការការពារសិទ្ធិទទួលបានការអប់រំរបស់កុមារ បើទោះជាមានបញ្ហាប្រឈមថ្មីៗដ៏សែនពិបាកបង្កដោយវិបត្តិសកលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។

សហភាពអឺរ៉ុបបានផ្ដល់ថវិកាចំនួន២លានអឺរ៉ូដល់ដំណើរការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព​ និងការបន្តផ្ដល់សេវាអប់រំដល់កុមារដែលជាផ្នែកមួយនៃការគាំទ្រក្នុងការឆ្លើយតបនិងការស្ដារឡើងវិញពីជំងឺកុវីដ១៩។ តាមរយៈការគាំទ្រនេះ យុទ្ធនាការត្រឡប់ចូលរៀនវិញនៅទូទាំងប្រទេសត្រូវបានអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ ដើម្បីផ្ដល់ការណែនាំដល់កុមារ មាតាបិតា លោកគ្រូអ្នកគ្រូ និងបុគ្គលិកសាលារៀនអំពីរបៀបធ្វើឱ្យសាលារៀនមានសុវត្ថិភាពបំផុត និងកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ១៩។ យុទ្ធនាការនេះនឹងបន្តរហូតដល់ឆ្នាំ២០២១ និងអាចពង្រីកវិសាលភាពបន្ថែមទៀត។

លើសពីនេះ សម្ភារអនាម័យសំខាន់ៗក៏ត្រូវបានចែកជូនសាលាមត្តេយ្យ និងសាលាបឋមសិក្សាទាំង ១១,៥០០កន្លែងនៅទូទាំងប្រទេស។ ការរួមចំណែករបស់សហភាពអឺរ៉ុបក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ តាមរយៈមូលនិធិភាពជាដៃគូ​សំរាប់អភិវឌ្ឍសមត្ថភាពវិសយ័អប់រំ (CDPF) ដែលជាមូលនិធិទទួលបានថវិកាគាំទ្រពីអ្នកផ្ដល់ជំនួយជាច្រើន និងគ្រប់គ្រងដោយយូនីសេហ្វ ព្រមទាំងមានការបំពេញបន្ថែមពីដៃគូ CDPF ដទៃទៀត ដូចជាប្រទេសស៊ុយអែត ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ និងភាពជាដៃគូសកលសម្រាប់ការអប់រំ។ ដៃគូទាំងនេះកំពុងរួមចំណែកផ្ដល់សម្ភារអនាម័យដល់សាលាមធ្យមសិក្សាទាំង ១,៧៧១ កន្លែងក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖“យើងសូមស្វាគមន៍ចំពោះការឧបត្ថម្ភបន្ថែមពីសហភាពអឺរ៉ុបដល់សាលារៀន និងសិស្សានុសិស្សនៅទូទាំងប្រទេសក្នុងពេលដ៏សែនពិបាកនេះ។ ការគាំទ្រនេះនឹងជួយឱ្យយើងធានាថា កុមារនៅតែអាចបន្តទទួលឱកាសរៀនសូត្រ បើទោះជាកំពុងប្រឈមនឹងបញ្ហាលំបាកៗដែលបង្កឡើងដោយសារជំងឺកូវីដ១៩ក៏ដោយ។ ជំនួយគាំទ្រសម្រាប់ការបើកទ្វារសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពពីសហភាពអឺរ៉ុប និងដៃគូ CDPF ដទៃទៀត នឹងធ្វើឱ្យសហគមន៍មានទំនុកចិត្តថា សិស្សានុសិស្សដែលជាកូនចៅរបស់ពួកគាត់នឹងអាចវិលត្រឡប់ទៅសាលារៀនវិញក្នុងបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងមានការគាំទ្រ”។

លោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ ”ការអប់រំគឺជាសិទ្ធិមនុស្សមូលដ្ឋាន និងជាសសរគ្រឹះមួយសម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “នៅគ្រប់វិបត្តិទាំងអស់សុទ្ធតែមានកាលានុវត្តភាពសម្រាប់យើងគិតសាជាថ្មី និងស្ថាបនាឡើងវិញឱ្យកាន់តែប្រសើរជាងមុន។

ប្រភព៖ EU UNICEF

មតិយោបល់