• 2020-10-23 02:47:33
  • សេដ្ឋកិច្ច

ហាងប្រ៊ែន COACH ល្បីលំដាប់ពិភពលោក​ បើកដំណើរការហាងដំបូង​នៅ​កម្ពុជាហើយ!

  • 2020-10-23 02:47:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Coach ដែល​ជាក្រុមហ៊ុនល្បីក្នុង​សកលលោកក្នុងការរចនាម៉ូតទំនិញស្បែក រួមមានសំលៀកបំពាក់ និង គ្រឿងតុបតែងលំអរខ្លួនទាន់សមយ័ប្រកបដោយប្រណិតភាព បាន​ប្រកាសបើកដំណើរការហាងដំបូងនៅប្រទេសកម្ពុជាហើយ ដែលមានទីតាំង​នៅ​ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។

ហាងដែលបើកដំណើរការថ្មីនេះមានទីតាំងស្ថិតនៅ ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ផ្ទាល់ដី ដេយឡាយផ្លាហ្សា ដែលមានទំហំផ្ទៃជិត ១៤០ម៉ែត្រការ៉េ ត្រូវបានរចនាឡើងដោយប្រធានផ្នែករចនា លោក Stuart Vevers ដោយមានការសហការជាមួយ លោក William Sofield អ្នករចនាម៉ូត និងជាប្រធានក្រុមហ៊ុនរចនា Studio Sofield។ ជាមួយនឹងគំនិតរចនាបែបទំនើបដ៏កំរ បរិយាកាសហាងមានភាពកក់ក្តៅ និងទាក់ទាញដែលលាយឡំរចនាបទបែបស្បែក រួមទាំងឈើធម្មជាតិ ដែលឆ្លុះបញ្ចាំងអំពីភាពទាន់សម័យ ថ្លៃថ្នូរ តែមានភាពរស់រវើកនៃញូវយ៉ក ជាទីក្រុងដែល Coach តែងតែហៅថាជាផ្ទះ។

ហាងត្រូវបានដាក់តាំងបង្ហាញនូវ collection រដូវស្លឹកឈើជ្រុះចុងក្រោយបង្អស់ ឆ្នាំ២០២០ សម្រាប់​បុរស និងនារី រួមទាំងកាបូប និងគ្រឿងតុបតែងលំអរខ្លួនយ៉ាងសំបូរបែប។

នៅក្នុងឆ្នាំ ២០២០ នេះ Coach បានចាប់ផ្ដើមចូលរួមសហការជាមួយក្រុមហ៊ុនមីង វួយ ដែលជាក្រុមហ៊ុនចែកចាយឈានមុខគេនៅកម្ពុជា។ ការបើកហាងថ្មីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ម៉ាកដើម្បីឲ្យមានវត្តមាន និងទទួលបានការទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា។

“ពួកយើងពិតជារីករាយណាស់ដែលបានដាក់ដំណើរការហាងដែលប្រណីត និងទាន់សមយ័នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ”។ ប្រសាសន៍លោក NG Yew Choong, នាយកផ្នែកទូទៅនៃក្រុមហ៊ុនម៉ីង វួយ។ ហាង Coach មានទីតាំងស្ថិតនៅក្នុងផ្សារទំនើបដែលឈានមុខគេនៅក្នុងខណ្ឌចំការមន ហើយពួកយើងជឿជាក់ថា ការរចនាបទនៃហាង រួមជាមួយនឹងទំនិញស្បែករបស់ Coach នឹងធ្វើឲ្យអតិថិជនមានភាពងាយស្រួល និងប្រសើរក្នុងការជាវទំនិញគ្រប់ប្រភេទនៅក្នុងអ៊ីអនម៉លភ្នំពេញ។ លោកបានបន្ថែមទៀតថា ភ្ញៀវទាំងអស់នឹងទទួលបានបទពិសោធន៍នៃគំនិតរបស់ម៉ាក ដែលមានភាពថ្លៃថ្នូរ រួមជាមួយប្រណិតភាព តែពោរពេញដោយភាពស្រស់ស្រាយរស់រវើកនិងម៉ូតដើមរបស់ម៉ាក។

អំពី Coach

Coach គឺជាហាងរចនាគ្រឿងតុបតែងលំអរខ្លួន និង ម៉ូតបែបទាន់សមយ័ប្រកបដោយប្រណិតភាព ដែលមានកេរ្តិ៍ឈ្មោះជាយូរមកហើយក្នុងការរចនាផលិតផលដោយដៃប្រកបដោយគុណភាព។ ក្រុមហ៊ុនរចនាម៉ូតឡើងជាមួយនឹងចក្ខុវិស័យបែបទាន់សមយ័ ក៏ដូចជាប្រើប្រាស់គំនិតឡើងវិញប្រកបដោយប្រណីតភាពសម្រាប់បច្ចុប្បន្នជាមួយនឹងភាពដើមពិតនិងការច្នៃប្រឌិតដែលនាំឳ្យ Coach មានលក្ខណៈប្លែកគេ។ នៅទូទាំងពិភពលោក, ឈ្មោះ Coach មាននិយមនយ័ស្មើនឹងស្ទាយ៍សមញ្ញបែប New York។ Coach គឺជាម៉ាកមួយរបស់ក្រុមហ៊ុន Tapestry, Inc.។ Tapestry ស្ថិតនៅក្នុងបញ្ជីទីផ្សារភាគហ៊ុនសាធារណៈរបស់ទីក្រុង New York ក្រោមឈ្មោះកាត់ TPR ។

អំពី Ming Wuoy Group

ម៉ីង វួយ ជាក្រុមហ៊ុនដែលរួមមានអាជីវកម្មចំរុះជាច្រើនប្រភេទ ដែលត្រូវបានបង្កើតឡើងដើម្បីបំពេញតំរូវការអតិថិជននាពេលសេដ្ឋកិច្ចកំពុងអភិវឌ្ឍ។ ក្រុមហ៊ុនបានបង្កើតឡើងនៅក្នុងឆ្នាំ 1995 ហើយបានពង្រីកអាជីវកម្មរបស់ខ្លួនតាមរយះការនាំម៉ាកល្បីៗក្នុងពិភពលោកចូលមកទីផ្សារប្រទេសកម្ពុជា៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី