• 2020-11-06 06:17:48
  • ចរាចរណ៍

បុរសដេញវាយប្រជាពលរដ្ឋជិះបញ្ច្រាស់ផ្លូវ អាចចូលមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ

  • 2020-11-06 06:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹក ថ្ងៃទី៦​ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនដែលពាក់ពាន់ទៅលើបុរសម្នាក់ បានសម្រួលចរាចរណ៍នៅលើដងផ្លូវ បានប្រើអំពើហឹង្សាទៅលើអ្នកដំណើរ លោកបានសរសេរដូចនេះថា **«ខ្ញុំមិនកាន់ជើងប្រជាពលរដ្ឋដែលជិះបញ្ច្រាស់ផ្លូវទេ ហើយខ្ញុំក៏មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋជិះបញ្ច្រាស់បែបនេះដែរ ប៉ុន្តែបុរសម្នាក់ដែលដេញវាយប្រជាពលរដ្ឋនៅក្នុងវីដេអូនេះគឺច្បាប់មិនគាំពារ ឬលើកទឹកចិត្តឲ្យគាត់ធ្វើបែបនេះទេ ព្រោះវាបំពានទៅលើមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ( អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ) ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ យោងតាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។​​ បទល្មើសនេះត្រូវផ្តន្ទាទោស ពី ៦ ខែ ដល់ ២ ឆ្នាំ និង ពិន័យ ជាប្រាក់ ពី ១ ​លាន​ទៅ ៤ លាន រៀល»។

ប្រភព៖ ឧត្តមសេនីយ៍ ទី ចំរើនកុសល

មតិយោបល់
អត្ថបទពេញនិយម