• 2020-11-12 04:02:09
  • ការអប់រំ

រកឃើញសិស្សសាលារដ្ឋ ៩នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា

  • 2020-11-12 04:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមយប់ថ្ងៃទី១១ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមានចំនួន២៤គឺ÷ គ្រឹះស្ថានសិក្សាសាធារណៈចំនួន៩ គ្រឹះស្ថានសិក្សាឯកជនចំនួន១០ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០៤ និងក្លឹបហាត់កីឡាចំនួន១នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្ដម រស់ សុវាចា

ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏បានឱ្យដឹងដែរថា គ្រឹះស្ថានសិក្សាសាធារណៈ ចំនួន៣ ដែលត្រូវបានរកឃើញបន្ថែមនោះ គឺមានសិស្សានុសិស្ស ចំនួន ៩នាក់ ដែលពាក់ព័ន្ធនឹងអ្នកដែលបានប៉ះពាល់ នៅក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា ជាមួយគណៈប្រតិភូ ហុងគ្រី។

ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២០÷

  • គ្រឹះស្ថានសិក្សាសាធារណៈទី៩÷ សិស្ស២នាក់បានជួបជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
  • គ្រឹះស្ថានសិក្សាសាធារណៈទី៨÷ សិស្ស២នាក់បានជួបជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
  • គ្រឹះស្ថានសិក្សាសាធារណៈទី៧÷ សិស្ស៥នាក់បានជួបជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
  • មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី៤÷ បុគ្គលិក១រូបទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
  • មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី៣÷ បុគ្គលិក១រូបបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

សរុបជាតួលេខ នូវចំនួនអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០២០៖

  • គ្រឹះស្ថានសិក្សាសាធារណៈ ដែលពាក់ព័ន្ធ ជាមួយអ្នកប៉ះពាល់នៅក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា មានចំនួន ០៩ ដោយបូកបន្ថែមតួលេខ កាលពីថ្ងៃទី ១០ វិច្ឆិកា ២០២០។
  • គ្រឹះស្ថានសិក្សាឯកជន ដែលពាក់ព័ន្ធ ជាមួយអ្នកប៉ះពាល់នៅក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា មានចំនួន ១០។
  • មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលពាក់ព័ន្ធ ជាមួយអ្នកប៉ះពាល់នៅក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា មានចំនួន ៤។
  • ក្លឹបហាត់កីឡា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលពាក់ព័ន្ធ ជាមួយអ្នកប៉ះពាល់នៅក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា ចំនួន១ ៕

អត្ថបទ ៖​ Art

មតិយោបល់