• 2020-11-17 02:06:44
  • សេដ្ឋកិច្ច

កាន់តែខិតជិតអតិថិជន! ធនាគារ ស្ថាបនា​ ដាក់ឲ្យដំណើរការ​អគារ​ស្ដង់ដា​ទំនើប ៣សាខា នៅភ្នំពេញ!

  • 2020-11-17 02:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស្ថាបនា ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការអគារស្តង់ដាទំនើបបីសាខា ក្នុងទីក្រុងភំ្នពេញ ដែលមានសាខាថ្មីចំនួន២គឺ សាខាសន្ធរម៉ុក សាខាបឹងទំពន់ និងមួយសាខាផ្លាស់ប្តូរពីទីតាំងចាស់ចំការមន មកទីតាំងថ្មីសាខាបឹងកេងកង។ បច្ចុប្បន្ន ធនាគារ ស្ថាបនា មានសាខាសរុបចំនួន២០ នៅក្នុងទីក្រុងភ្នំពេញ ហើយសាខាទាំងបីនេះនឹងជួយឱ្យប្រតិបត្តិការធនាគារមានភាពទូលំទូលាយ ជាមួយនឹងរចនាបទបែបប្រណិតផ្តោតសំខាន់លើប្រតិបត្តិការធនាគារបែបឌីជីថលនិងងាយស្រួលសម្រាប់ម្ចាស់អាជីវកម្មនិងអ្នករស់នៅតាមតំបន់នោះ។

ការបន្តវិនិយោគលើបណ្តាញសាខាថ្មីបន្ថែម គឺក្នុងគោលបំណងបង្កើនភាពងាយស្រួល សុវត្ថិភាព កាន់តែខិតជិតទៅដល់អតិថិជនដោយមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរច្រើន។ ធនាគារ ស្ថាបនា នឹងនាំមកជូនអតិថិជននូវសេវាកម្មធនាគារឆាប់រហ័ស ប្រកបដោយស្តង់ដាខ្ពស់ជាមួយនឹងសម្ភារៈធនាគារទំនើបៗឈានមុខគេ កន្លែងរង់ចាំប្រកបដោយផាសុកភាព និងបុគ្គលិកប្រកបដោយវិជ្ជាជីវៈខ្ពស់។ សាខាទាំង៣នេះនឹងបម្រើសេវាធនាគារដ៏ល្អឥតខ្ចោះ និងផ្តល់នូវបទពិសោធធនាគារដ៏ស៊ីវីល័យជូនអតិថិជន។ ពិសេសបន្ថែមពីនេះ អតិថិជនក៏អាចទទួលបាននូវសេវាកម្មដូចជា បង់កម្រៃសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សេវាកម្មប្រមូលចំណូលពន្ធគ្រប់ប្រភេទដោយឥតគិតថ្លៃសេវា។

ការបើកសម្ភោធជាផ្លូវការទាំងបីសាខានេះ គឺជាគំរូសម្រាប់ការវិវត្តន៍គ្រប់បណ្តាញសាខាទូទាំងប្រទេសឱ្យក្លាយជាធនាគារឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ បណ្តាញសាខាទាំងអស់នៅតែជារចនាសម្ព័ន្ធសំខាន់របស់ធនាគារ ស្ថាបនា ក្នុងការផ្តល់សេវាកម្មដល់អតិថិជនយ៉ាងរហ័ស និងជាទីគាប់ចិត្ត ហើយស្របជាមួយការធ្វើទំនើបកម្មទៅលើ Sathapana Mobile ដែលបញ្ជាក់អំពីចក្ខុវិស័យដ៏យូរអង្វែងរបស់ធនាគារ ក្នុងការបោះជំហានឈានមុខនៅក្នុងវិស័យធនាគារឌីជីថលកម្ពុជា។

សូមបញ្ជាក់ថា ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ២ពាន់លានដុល្លាអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង និង អេធីអឹមជាង ២២០កន្លែង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវា Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារ មានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈ ជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន៕

មតិយោបល់