• 2020-11-18 04:56:25
  • សេដ្ឋកិច្ច

៨ខែ ឆ្នាំ២០២០ គម្រោងវិនិយោគជារួមមានការធ្លាក់ចុះ តែគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មមានការកើនឡើង

  • 2020-11-18 04:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២០ សំណើសុំសាងសង់សរុបមានចំនួន ៣ ៣៥០ គម្រោង កើនឡើង ៤៥៥គម្រោង ក្នុងផ្ទៃក្រឡា ១១.៤លានម៉ែត្រការ៉េ បានធ្លាក់ចុះ ៤.៨% ។ គម្រោងទាំងនេះ សរុបជាទឹកប្រាក់ ៥០៨១លានដុល្លារ បានធ្លាក់ចុះ ១៥.១% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចំនួនគម្រោងសាងសង់នេះ ភាគច្រើនជាសំណង់ប្រភេទលំនៅដ្ឋានដែលចំនួនសរុប ២៨១៩គម្រោង ស្មើនឹង ៨៤% នៃចំនួនគម្រោងស្នើសុំការសាងសង់សរុប។ តួលេខនេះបានកើនឡើង ៣៧៥គម្រោង បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន។ តួលេខនេះជាសំណើសុំសាងសង់។

របាយការណ៍ដដែលនេះ ក៏បានលើកឡើងពីគម្រោងវិនិយោគឯកជនទូទៅ ដែលសរុបគ្រប់វិស័យ។ ក្នុងរយៈពេល៨ខែ ក្នុងឆ្នាំ២០២០ គម្រោងវិនិយោគឯកជនសរុបមាន ១១៣គម្រោង បានធ្លាក់ចុះ ២២គម្រោង។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ២ ៣២៩លានដុល្លារ ធ្លាក់ចុះ ៥៧% និងបង្កើតការងារថ្មី ៨៤ ៤៣២នាក់។

របាយការណ៍បញ្ជាក់ថា នេះជាគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានការអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ ទោះបីគម្រោងវិនិយោគជារួមមានការធ្លាក់ចុះ តែគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម បានកើនឡើង៨គម្រោង៕

ប្រភព៖ Puthipul properties

មតិយោបល់