• 2020-11-20 02:03:47
  • សេដ្ឋកិច្ច

ត្រៀម! ហាងល្បីៗជាង ២០០ នឹងលក់បញ្ចុះតម្លៃរហូតដល់ ៥០% អបអរថ្ងៃ Black Friday នៅផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខា

  • 2020-11-20 02:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត ថ្ងៃដែលលោកអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ គឺកម្មវិធី Black Friday។ ចាប់ពីថ្ងៃទី២៧ រហូតដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខា នឹងបើកការលក់បញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ ៥០% ពីហាងទំនិញល្បីៗជាង ២៣០ហាង មានដូចជា Adidas, Adidas Original, Puma, Ecco, Timberland, Mango, Levi’s, Armani Exchange, Asics, Superdry, G2000 និងហាងលក់សម្ភារប្រើប្រាស់ក្នុងផ្ទះដែលសុទ្ធតែជាម៉ាកល្បីៗមកពីជុំវិញពិភពលោក រួមនឹងហាងលក់គ្រឿងឧបភោគបរិភោគជាច្រើនទៀត។

អ្វីដែលកាន់តែពិសេសជាងរាល់ឆ្នាំ សម្រាប់ឆ្នាំ ២០២០នេះ ផ្សារទំនើប អ៊ីអន ម៉ល នឹងរៀបចំនូវកម្មវិធីដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក គឺការទិញទំនិញដេញថ្លៃ ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ ៧០% ទៅលើឧបករណ៍អេឡិចត្រូនិក សម្ភារផ្ទះបាយ ឧបករណ៍បំពងសម្លេង ទូរស័ព្ទដៃ គ្រឿងបរិក្ខាទូរស័ព្ទ នាឡិកាដៃម៉ាកល្បីៗ និងរថយន្តសេរីទំនើបៗផងដែរ។ លើសពីនោះទៅទៀត លោកអ្នកនឹងមានឱកាសទទួលបានដបទឹកដ៏ស្រស់ស្អាតចំនួន ១ ភ្លាមៗ ដោយគ្រាន់តែធ្វើការជាវទំនិញដោយការរួមវិក័យបត្របញ្ចូលគ្នាចាប់ពី ៤០ដុល្លាឡើងទៅ មិនរួមបញ្ចូលវិក័យបត្រពីផ្សារលក់ទំនិញទូទៅ (ផ្តល់ជូនសម្រាប់តែថ្ងៃទី២៧ វិច្ឆិកា ២០២០ មួយថ្ងៃ និង អតិថិជនម្នាក់ប្តូរបានតែដបទឹកមួយប៉ុណ្ណោះ)។

នៅថ្ងៃ Black Friday ខាងមុខនេះដែរ ផ្សារទំនើប អ៊ីអន ម៉ល បានត្រៀមដើម្បីផ្តល់ជូនលោកអ្នកនូវកម្មវិធីសប្បាយៗជាច្រើន ដូចជាការលក់បញ្ចុះតម្លៃដ៏អស្ចារ្យពីម៉ាកសញ្ញាល្បីៗ ការទិញទំនិញដេញថ្លៃក្នុងតម្លៃពិសេស ការប្រគុំតន្រ្តីដោយតារាល្បីៗ ការបង្ហាញផលិតផលថ្មីៗ ការសម្តែងក្បាច់រាំ និងការលេងហ្គេមដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។

លោកអ្នកនឹងទទួលបាននូវមុខទំនិញដែលមានគុណភាពខ្ពស់ សុទ្ធសឹងតែជាម៉ាកល្បីៗមកពីជុំវិញពិភពលោក ដែលមានច្រើនប្រភេទ និងច្រើនជម្រើសជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យប្រចាំឆ្នាំរបស់កម្មវិធី Black Friday។

ដូច្នេះកុំឲ្យរំលងកម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យនេះឲ្យសោះ ព្រោះពេលវេលាបញ្ចុះតម្លៃមានកំណត់។

« សូមចូលរួមការពារសុវត្ថិភាពដោយពាក់ម៉ាស លាងដៃជាមួយអាល់កុល ជែល ឬសាប៊ូឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។»

មតិយោបល់