• 2020-11-23 03:34:26
  • ស្នេហា

ប្រុសៗ មិនគួររំឭក​ ពីសង្សារចាស់ ពេលនៅជាមួយ សង្សារថ្មី

  • 2020-11-23 03:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង ដែលមិនគួរធ្វើ នៅពេលដែលអ្នក នៅជាមួយសង្សារថ្មី គឺរឮក ពីសង្សារចាស់ ព្រោះមែនមែនជារឿងចំណេញ ហើយអាចនឹងធ្វើអោយចំណងស្នេហារបស់អ្នកទាំង២ ឆាប់ប្រេះស្រាំទៀតផង។ មានហេតុផល ចំនួន២ ដែលអ្នកមិនគួរឭក ពីសង្សារចាស់ ៖

រូបតំណាង

១. ធ្វើ អោយសង្សារថ្មីរបស់អ្នក ស្រពិចស្រពឹល ចំពោះទំនាក់ទំនង របស់អ្នកទាំង២ ៖ ធ្លាប់មានអារម្មណ៌ហ្នឹងអត់? សុខៗ គេរឮកពីសង្សារចាស់របស់គេ ទាំងដែលយើង អត់បានសូរអីតិចផង។ ទង្វើដដែលៗ នឹងធ្វើអោយទំនាក់ទំនងរបស់អ្នកទាំងពីរ ឆាប់ប្រេះស្រាំ ដោយសារតែភាពវិលវល់ មិនច្បាស់លាស់ រវាងអ្នកចាស់ និងអ្នកថ្មី។ នៅជាមួយអ្នកថ្មី រឭកពីអ្នកចាស់ និយាយពីអ្នកចាស់ ដោយមិនបានចាប់អារម្មណ៍ ឬស្វែងយល់ពីអារម្មណ៍របស់អ្នកថ្មី។

២. អ្នកនឹងក្លាយ ជាមនុស្ស មិនល្អ ក្នុងខ្សែភ្នែក អ្នកទាំង២៖ តិចច្រលំទៅ ថាការនិយាយពីនរណាម្នាក់ ជារឿងល្អ បើទោះបីជាការនិយាយនោះ ក្នុងបំណងអ្វីក៏ដោយ។ ជាការពិត អ្នកជ្រើសក្នុងការបែកជាមួយសង្សារចាស់ អ្នកគួរតែបំភ្លេចអោយបាននូវអ្វី ដែលជាអនុស្សាវរីយ៍រវាងអ្នកទាំងពីរ កុំព្យាយាមយកវា មកគ្របដណ្តប់បច្ចុប្បន្នកាល ជាពិសេសជាមួយនឹងសង្សារថ្មី តែម្តង។ និយាយជារួម បើមិនទាន់ដាច់ស្រឡះ ជាមួយសង្សាចាស់ កុំទាន់បង្កើតទំនាក់ទំនង ជាមួយអ្នកថ្មីអោយសោះ។

បែងចែកអោយច្បាស់រវាងសង្សារចាស់ និងសង្សារថ្មី និងស្គាល់ខ្លួនឯង អោយបានច្បាស់ មិនចឹង ស្នេហា ក៏បាត់បង់ តម្លៃក្នុងខ្លួនក៏លែងមាន៕

ប្រភព៖ herbeauty ប្រែ​សម្រួល​៖​ Lady

មតិយោបល់
អត្ថបទពេញនិយម