• 2020-12-03 03:49:57
  • ចរាចរណ៍

កុំច្រឡំ ! ផ្អាកតែភ្នំពេញ និងសៀមរាបទេ ២៣ខេត្តក្រុងផ្សេងទៀតនៅអនុវត្តន៍ដដែល

  • 2020-12-03 03:49:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានបងប្អូនមួយចំនួនបានជជែកដេញដោល និងបានផុសដើម្បីឲ្យមានការយល់ច្រឡំ នៅក្នុងបណ្តាញសង្គម ទាក់ទងទៅនិងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគ ត្រូវផ្អាកប្រតិបត្តិការរយះពេល១៥ថ្ងៃ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏បានបញ្ជាក់ឲ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញគ្រប់គោលដៅនៃការត្រួតពិនិត្យការអនុវត្តច្បាប់សី្តពីចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តសៀមរាប ត្រូវផ្អាកប្រតិបត្តិការរយៈពេល១៥ថ្ងៃ ចាប់គិតពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ខែ ធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ។

ហើយចំពោះខេត្ត-ក្រុងផ្សេងទៀត ត្រូវបន្តត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដូចធម្មតា ក្នុងស្មារតីបង្ការកូវីដ១៩ជានិច្ច។

ប្រភព៖ ការពិត GCNP

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី