• 2021-01-06 07:22:41
  • ចរាចរណ៍

អ្នកធ្លាប់ ចតឡាន លក់ដូរ ផ្តេសផ្តាស់លើផ្លូវនិងចំណីផ្លូវ ឥឡូវនេះអាជ្ញាធរខេត្តព្រះសីហនុ ចេញវិធានការហើយ

  • 2021-01-06 07:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់ផ្លូវទាំងអស់ក្នុងក្រុងព្រះសីហនុ ក្រោយបញ្ចប់ការស្ថាបនារួចរាល់ជាផ្លូវការហើយនោះ នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១នេះ អាជ្ញាធរនឹងចេញបំរាមហាមឃាត់មិនឲ្យមានការចតយានយន្ត,ដាក់ទុកសម្ភារៈ ឬលក់ដូរ ប៉ះពាល់មកលើផ្លូវនិងចំណីផ្លូវឡើយ ក្នុងនោះចំណុចដែលហាមឃាត់រួមមាន៖

  • លើតួផ្លូវនិងចិញ្ចើមផ្លូវកៅស៊ូឬផ្លូវបេតុង

  • លើខឿនក្រាលការ៉ូឡាសងខាងផ្លូវ

ជុំវិញវិធានការនេះ បើតាមមន្ត្រីដដែលបញ្ជាក់ថា គ្រប់ផ្លូវដែលខាងបច្ចេកទេសបានស្ថាបនាដាក់ខឿនរបាំងហើយនោះ ហាមមិនឲ្យបើកយានយន្តឡើង ឆ្លងដាច់ខាត ក្នុងនោះកន្លែងដែលបើកយានយន្តឆ្លងឡើងបាន គឺអនុញ្ញាតតែកន្លែងណាដែល ខាងបច្ចេកទេសស្ថាបនាបើកមុខជាទំនាបផ្លូវចូលរួច។

មន្ត្រីដដែលបញ្ជាក់បន្ថែមថា ចំពោះចំណុចផ្លូវដែលរៀបខឿនការ៉ូឡាបិទ គឺធ្វើឡើងនៅគ្រប់ទីតាំងស្របផ្លូវដែល ម្ចាស់ផ្ទះឬម្ចាស់សំណង់ផ្សេងៗ ពុំមានកន្លែងទុកចតយានយន្ត។ រីឯកន្លែងដែលបានបើកបន្ទាប សម្រាប់បើកយានយន្ត ចេញចូលបាន អាស្រយ័ទៅលើកន្លែងនោះ មានទីតាំងអាចចតយានយន្តបាន (មិនចតនៅលើខឿនការ៉ូឡា)។

វិធានការនេះធ្វើឡើងដើម្បីរៀបចំសោភណ្ឌ័ភាពក្នុងទីក្រុង និងរៀបចំដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ព្រមទាំងសណ្តាប់ធ្នាប់ទូទៅ ក្នុងនោះមន្ត្រីជំនាញក៍ជូនជាដំណឹងឲ្យពលរដ្ឋ ម្ចាស់ផ្ទះត្រៀមបម្រុងរកចំណតដោយខ្លួនឯង ក្រៅពីចំណុចហាមឃាត់ផងដែរ ។

ករណីនេះ មន្ត្រីជំនាញបានជូនជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ពិសេសម្ចាស់លំនៅដ្ឋានឬម្ចាស់អាគាររដ្ឋនិងឯកជន ចូលរួមអនុវត្តន៍ទាំងអស់គ្នា ដោយចាប់ផ្តើមអនុវត្តន៍ជាផ្លូវការ ក្រោយពេលផ្លូវទាំងអស់ស្ថាបនារួច ហើយក្នុងករណីមិនអនុវត្តន៍តាម អាជ្ញាធរនឹងចាត់វិធានការតាមនិតិវិធី ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី