• 2021-01-25 08:15:30
  • សេដ្ឋកិច្ច

ដឹងអត់? មុនចូលផ្ទះថ្មី ធ្វើរឿងនេះសិន ដើម្បីតំណាងឲ្យសម្បូរហូបចុក និងសិរីសួស្ដីក្នុងផ្ទះ

  • 2021-01-25 08:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះថ្មី ជាជម្រកនៃការចាប់ផ្ដើមរស់នៅថ្មី នៃជីវិត។ ម៉្លោះហើយ រឿងចាំបាច់មួយចំនួនកុំធ្វើ និងរឿងមួយចំនួនគួរធ្វើ មុនទៅរស់នៅផ្ទះថ្មី ដើម្បីទទួលសិរីសួស្ដី និងសម្បូរហូបចុកក្នុងផ្ទះ។

សូមចុចអាន៖ ទិញផ្ទះក្បែរទឹក ឬមុខផ្ទះមានទឹក ធ្វើឲ្យត្រជាក់ត្រជុំ និងបង្កើតភាពចម្រើនរុងរឿង

តើគួរធ្វើអ្វីខ្លះ? តាមបទពិសោធន៍ អ្នកនាង កាកា រស់នៅរាជធានីភ្នំពេញ និងអ្នកមានជំនឿលើហុងស៊ុយមួយរូបចែករំលែកបទពិសោធន៍ ដូចខាងក្រោម៖

រឿងមិនគួរធ្វើ៖ ការចាប់ផ្ដើមជីវិតថ្មីលើផ្ទះថ្មី រឿងសំខាន់មួយហាមដាច់ខាត គឺការយកចង្ក្រាន្តចូលផ្ទះថ្មីមុនគេ ព្រោះចង្ក្រាន្តតំណាងឲ្យភ្លើងចូលផ្ទះ នាំឲ្យក្ដៅក្រហាក្នុងគ្រួសារ។

រឿងគួរធ្វើ៖ ចង់បានសិរីសួស្ដី និងសម្បូរហូបចុក មុនចូលផ្ទះថ្មី ម្ចាស់ផ្ទះត្រូវយកអង្ករ គ្រឿងទ្ទេស និងអាំប៉ាវ ដាក់ចូលក្នុងផ្ទះឲ្យមុនពេលម្ចាស់ផ្ទះចូលទៅនៅ។ ការដាក់អង្ករ និងគ្រឿងទ្ទេស គឺជាតំណាងឲ្យការមិនចេះខ្វះមុខខ្វះក្រោយ សំបូរហូបចុក ឯការដាក់អាំងប៉ាវក្រហម តំណាងឲ្យការអន្ទងទ្រព្យសម្បត្តិហូរចូលផ្ទះមិនចេះដាច់។ រឿងមួយទៀតប្រសិនបើអ្នកមានជំនឿក៏គួរមើលថ្ងៃខែម្ចាស់ផ្ទះ មុនសម្រេចចិត្តចូលទៅនៅ ដើម្បីឲ្យលាភ សំណាង និងសរីសួស្ដីផងដែរ។

អ្នកនាង កាកា បានចែករំលែកបទពិសោធន៍ខាងលើនេះ ដោយសារធ្លាប់ទទួលបានការណែនាំពីគ្រូហុងស៊ុយផង និងឪពុក ម្ដាយ ព្រមទាំងចាស់ៗ រមែងណែនាំឲ្យធ្វើបែបនេះ។ «ខ្ញុំដឹងពីចាស់ៗ និងគ្រូហុងស៊ុយខ្លះដែរអំពីរឿងហ្នឹង! ខ្ញុំជឿ ខ្ញុំធ្វើតាមរមែងបានសុខសប្បាយ។ ឧទាហរណ៍មួយទៀត ខ្ញុំធ្លាប់ទិញឡាន នៅពេលខ្ញុំទិញរួចពេលខ្ញុំយកឡានចេញពីកន្លែងលក់ ស្រាប់តែឃើញមានក្រូច ទឹកក្រូច និងអាំងប៉ាវក្រហម បន្ទាប់មកអ្នកលក់តែងនិយាយថា សូមឲ្យហេងៗណា ហេងទាំងអ្នកទិញ ហេងទាំងអ្នកលក់»

បុរីសុវណ្ណភូមិ មានលក់វីឡាទោល ផ្ទះអាជីវកម្មរចនាបថសម័យទំនើប នៅលើ ទីតាំងមានសក្តានុពលនាពេលបច្ចុប្បន្ននឹងអនាគត និងមានហេដ្ឋារចនាសម្ព័ន្ធ នៅលើផ្លូវរដ្ឋទំហំ40ម៉ែត្រលេខ 261 ស្របទៅនឹងខ្សែរផ្លូវអាស៊ានលេខ 6A ចំងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ។

សំរាប់ពត៌មានបន្ថែមសូមទំនាក់ទនងលេខ៖

  • 010 736 663 Smart

  • 012 736 663 Cellcard

  • 068 736 663 Metfone

ការិយាល័យ៖ ភូមិជ្រៃមួយរយ ឃុំសំបួរមាស ស្រុខមុខកំពូល ខេត្តកណ្តាល

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់