• 2021-01-25 09:25:02
  • ចរាចរណ៍

មកដឹងពីស្ថានភាពចរាចរណ៍ ក្នុងឆ្នាំ២០២០

  • 2021-01-25 09:25:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផល នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សម្រាប់ឆ្នាំ២០២០ ដែលរាជរដ្ឋាភិបាលបានកំណត់ឆ្នាំនេះ គឺឆ្នាំដែលត្រូវរឹតបន្ដឹងច្បាប់ចរាចរណ៍ ក្រោយតួលេខគ្រោះថ្នាក់ និងអ្នកស្លាប់មានការកើនឡើងគួរឲ្យព្រួយបារម្ភ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានឲ្យដឹងថា រយៈពេលមួយឆ្នាំ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍របស់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក រួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃទៀត គឺទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះត្រួតពិនិត្យយានយន្ដសរុប ១លាន៧សែនគ្រឿង រួមមាន ម៉ូតូ៦៥ភាគរយ រកឃើញយានយន្ដល្មើសចំនួន ៣៥៥,៨៨៥គ្រឿង ស្មើនឹង២០ភាគរយ ដែលបទល្មើសភាគច្រើនមិនពាក់មួកសុវត្ថិភាព។

សម្រាប់រថយន្ដដែលល្មើសភាគច្រើន លើសល្បឿនកំណត់ មានរហូតដល់៦០ភាគរយ ក្នុងចំណោមរថយន្ដល្មើសទាំងអស់។

ឯកឧត្តម បានអះអាងថា ក្នុងឆ្នាំ២០២០កន្លងទៅ ករណីគ្រោះថ្នាក់ចររាចណ៍បានកើតឡើងចំនួន៣,១៧៩លើក ថយចុះចំនួន៩៤២លើក ស្មើរនឹង២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន១,៦៤៦នាក់ ថយចុះចំនួន៣៣៥នាក់ស្មើរនឹង១៧ភាគ ធៀបនឹងឆ្នាំ២០១៩ ដោយឡែកអ្នករបួសមានចំនួន៤,៦៨៦ ថយចុះចំនួន១,៤៥៥នាក់ ស្មើរនឹង២៤ភាគរយ ធៀបនឹងឆ្នាំ២០១៩។

មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ បណ្ដាលមកពីល្បឿន ៣៣ភាគរយ, មិនគោរពសិទ្ធិ២៤ភាគរយ, មិនប្រកាន់ស្ដាំ១៥ភាគរយ, ប្រជែងគ្រោះថ្នាក់១០ភាគរយ, បត់ឆ្វេង ស្ដាំ មិនប្រយ័ត្ន ៩ភាគរយ, ស្រវឹង៥ភាគរយ, កត្តាយាន៣ភាគរយ និងងងុយ១ភាគរយ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី