• 2021-01-26 01:57:44
  • សេដ្ឋកិច្ច

អធិកអធមណាស់! ពិធី​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ

  • 2021-01-26 01:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ (ហៅថា Prince Square) បានប្រារព្ធឡើងយ៉ាងអធិកអធមនៅអគារពហុមុខងារ ព្រីនស៍ ហូល ឌីង គ្រុប នារសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក Cliff Koh អភិបាលប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Khong Weng Fook អភិបាលមិនប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Steven Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តំណាងក្រុមហ៊ុនម៉ាកល្បីៗ មិត្តអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យជាច្រើនរូបទៀតបានចូលរួមក្នុងពិធីនេះ ដើម្បីជាសក្ខីភាពនៃពេលវេលាដ៏អស្ចារ្យនេះ។

សក្ខីភាពនៃភាពរុងរឿង

នៅក្នុងពិធីនោះ លោក Steven Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឡើងថ្លែងសុន្ទរកថាថា ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ លោក Steven Wang បានមានប្រសាសន៍ផងដែរថា ក្នុងនាមជាអ្នកចូលរួមក្នុងបុព្វហេតុជំរុញដំណើរការនគរូបនីយកម្ម និងទំនើបភាវូបនីយកម្មនៅកម្ពុជា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែប្រកាន់ខ្ជាប់នូវគោលបំណង “ផ្តល់សេវាកម្មដល់ប្រទេសកម្ពុជា កសាងប្រទេសកម្ពុជា និងតបស្នងដល់ប្រទេសកម្ពុជា” ព្រមទាំងបន្តអភិវឌ្ឍខ្លួនលើទឹកដីនេះ។

លោក Steven Wang បានបន្តថា Prince Square គឺជាផ្នែកដ៏សំខាន់មួយនៃផែនការអាជីវកម្មរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍របស់គម្រោងនេះ យើងបានវិនិយោគធនធានមនុស្ស និងធនធានសម្ភារៈជាច្រើនតាំងពីដំណាក់កាលដំបូងនៃការធ្វើផែនការ ហើយទាក់ទងនឹងប្រតិបត្តិការនិងការគ្រប់គ្រងអាជីវកម្ម យើងក៏មានផងដែរនូវគំរូអាជីវកម្ម និងក្រុមប្រតិបត្តិការអាជីវកម្មជំនាញលំដាប់កំពូលលើពិភពលោក។ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដែលមានផែនការនាំមុខគេ និងទាន់សម័យបំផុតនោះ គម្រោង Prince Square បានទទួលការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានចាប់តាំងពីគម្រោងត្រូវបានបង្កើតឡើងមកម្ល៉េះ។ ថ្នាក់ដឹកនាំនៃសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្នុងកំឡុងពេលសាងសង់ ដែលធ្វើឲ្យគម្រោងនេះអាចទទួលបានជោគជ័យនិងសម្រេចតាមគម្រោងផែនការយ៉ាងរលូន។ ការទទួលបានជោគជ័យលើប្រតិបត្តិការអាជីវកម្មរបស់គម្រោង Prince Square ជាដំណើរការរយៈពេលវែងមួយ ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ យើងសង្ឃឹមថា នៅក្នុងដំណើរការប្រតិបត្តិការអាជីវកម្មនាពេលខាងមុខ យើងនឹងអាចទទួលបាននូវការគាំទ្រពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងស្ថាប័នពាក់ព័ន្ធផងដែរ។

លោក Steven Wang បានបន្តផងដែរថា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប រំពឹងថា Prince Square និងក្រុមហ៊ុនដៃគូសហការជាយុទ្ធសាស្ត្រទាំងអស់ អាចបំពេញគុណសម្បត្តិឲ្យគ្នាទៅវិញទៅមក អាចចែករំលែកនូវធនធាន និងស្វែងរកការអភិវឌ្ឍរួមគ្នា ដើម្បីទទួលបានសមិទ្ធផលដ៏គាប់ប្រសើរ ហើយនិងធ្វើឲ្យ Prince Square ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់កំពូលនៅភ្នំពេញ និងជាចំណុចកំណើនវិនិយោគថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់កម្ពុជា។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ក្នុងសន្ទរកថាថា ឯកឧត្តមមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏ដូចជាពិធីចុះហត្ថលេខារបស់គម្រោង Prince Square នេះផងដែរ។ Prince Square គឺជាគម្រោងពាណិជ្ជកម្មដំបូងរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដូច្នេះ ការនាំចូលឧបករណ៍ទំនើបៗ ទាន់សម័យ និងការបើកអាជីវកម្ម ដែលមានការសម្រិតសម្រាំងផលិតផលម៉ាក់ល្បីៗលំដាប់ពិភពលោកក្នុងគមោងផ្សារទំនើប Prince Square នេះគឺជាជម្រើសអាជីវកម្មដ៏គាប់ប្រសើរ ដែលសមស្របបំផុតទៅនឹងតម្រូវការនិងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ហើយក៏ជាយុទ្ធសាស្ត្រមួយនៃការទាក់ទាញកៀរគរចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ និងវិនិយោគិនបរទេស ឱ្យចូលមកស្នាក់នៅ-បណ្តាក់ទុនធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង។

ដើម្បីជាចលករជំរុញនិងគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន រដ្ឋបាលរាជធានីភ្នំពេញចូលរួមគាំទ្រ បង្កលក្ខណៈ ទទួលស្វាគមន៍ និងជំរុញលើកទឹកចិត្តចំពោះការបណ្តាក់ទុនវិនិយោគ ធ្វើអាជីវកម្ម-សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ជាពិសេសការពង្រឹងសហគ្រិនភាព កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការបើកទូលាយបរិយាកាសវិនិយោគឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ និងផ្តល់ទំនុកចិត្តខ្ពស់ជូនដល់ធុរជន និងសហគ្រិនទាំងអស់ស្របតាមក្របខណ្ឌពាណិជ្ជកម្មសកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗ ប្រកបដោយគុណវុឌ្ឍិខ្ពស់។

ទីបំផុត ទន្ទឹមនឹងការស្វាគមន៍ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគមោងផ្សារទំនើប Prince Square នេះ ឯកឧត្តម ឃួង ស្រេង ក៏បានជូនពរឱ្យដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ទទួលបានអតិថិជនច្រើន មានការនិយមចូលចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ព្រមទាំងបន្តពង្រីកអាជីវកម្មថ្មីៗរបស់ខ្លួនបន្ថែមទៀត។

រួមគ្នាកសាងភាពរុងរឿងដ៏អស្ចារ្យ

ពេលវេលាដ៏រំភើបបំផុតក្នុងពិធីនេះបានមកដល់ហើយ នោះគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិរវាងគម្រោង Prince Square និងក្រុមហ៊ុនដៃគូសហការម៉ាកល្បីៗ ដូចជា Adidas, Levi`s, Skechers, Nike by Supergo, HUAWEI, OPPO,
Potato Corner, Dakasi, Panda Cake, Pizza Hut ក្រោមសក្ខីភាពរបស់ភ្ញៀវកិត្តិយសទាំងអស់ និងបានធ្វើការថតរូបជាក្រុមទុកជាអនុស្សាវរីយ៍។

" 5, 4, 3, 2, 1! " នៅពេលរាប់ថយក្រោយ ឯកឧត្តម ឃួង ស្រេង និងគណៈគ្រប់គ្រងនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានចាក់ខ្សាច់មាសជាបណ្តើរ ហើយតួអក្សរ "Prince Square" ពណ៌មាសក៏បានលេចរូបរាងឡើងជាបណ្តើរៗផងដែរ។ ក្នុងពេលវេលាដ៏វិសេសវិសាលនេះ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងក្រុមហ៊ុនដៃគូសហការ និង Prince Square បានសម្រេចជាផ្លូវការ ដើម្បីរួមគ្នាបង្កើតជាអច្ឆរិយថ្មីនៃពាណិជ្ជកម្មនៅភ្នំពេញ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនម៉ាកល្បីៗជាច្រើនផ្សេងទៀតដែលបានចូលរួមក្នុងពិធីនេះ ក៏បានបង្ហាញពីឆន្ទៈក្នុងការសហការ និងសង្ឃឹមថាអាចចូលរួមសហការជាមួយ Prince Square និងចូលរួមជាសក្ខីភាពនៃការអភិវឌ្ឍពាណិជ្ជកម្មនៅភ្នំពេញ។

បន្ទាប់ពីកម្មវិធីនេះត្រូវបានបញ្ចប់ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានរៀបចំនូវពិធីពិសាភោជនីយអាហារសម្រាប់ភ្ញៀវកិត្តិយសទាំងអស់នៅសួនច្បារលើអាកាស ជាន់ទី 6 នៃអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប ដែលមានទាំងការសម្តែងរបស់ក្រុមតន្រ្តីពិសេស រួមជាមួយនិងស្រាសំប៉ាញផងដែរ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប Prince Square បានបញ្ចប់ទៅដោយជោគជ័យ ក្រោមបរិយាកាសដ៏រីករាយ និងការសម្តែងតន្រ្តីដ៏អស្ចារ្យ។

Prince Square មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏អស្ចារ្យនៅភ្នំពេញ

តាមព័ត៌មានបានឲ្យដឹងថា គម្រោង Prince Square មានទំហំសរុប 35000 ម៉ែត្រការ៉េ ដែលមានផែនការសាងសង់ជាផ្សារទំនើបកម្ពស់ 4 ជាន់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដោយរួមបញ្ចូលនូវផ្សារទំនើបខ្នាតធំ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ទាន់សម័យ។ល។ ដោយមានក្រុមការងារជំនាញសម្រាប់ប្រតិបត្ដិការគ្រប់គ្រង និងមានគំរូអាជីវកម្មលំដាប់កំពូលលើពិភពលោក រួមនឹងការសហការជាមួយក្រុមហ៊ុនម៉ាកល្បីៗ Prince Square នឹងក្លាយជាផ្សារទំនើបដែលមានកេរ្តិ៍ឈ្មោះល្បីបំផុតនៅភ្នំពេញ។

ការទទួលបានជោគជ័យនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប Prince Square ជាសញ្ញាសម្គាល់នូវការបោះជំហានដ៏ធំមួយទៀតក្នុងការឆ្ពោះទៅរកការបើកសម្ពោធជាផ្លូវការរបស់គម្រោង Prince Square។ នាថ្ងៃខាងមុខ Prince Square នឹងសហការជាមួយដៃគូរបស់ខ្លួន ដើម្បីរួមគ្នាបង្កើតនូវគោលដៅអាជីវកម្មកាន់តែធំ និងសម្រេចភាពជោគជ័យក្នុងការបង្កើនប្រាក់ចំណេញ ក៏ដូចជាផ្តល់ទីតាំងថ្មីមួយសម្រាប់ការធ្វើដំណើរនិងទិញទំនិញរបស់ប្រជាជនក្នុងទីក្រុងភ្នំពេញ៕

មតិយោបល់