• 2021-01-26 02:33:52
  • ចរាចរណ៍

រួសរាន់ឡើង ! ម្ចាស់ម៉ូតូ​ដែលកែច្នៃស៊ីមាំងបង្កសម្លេងរំខាន ពេលនេះស្នងការនគរបាលឲ្យយកសុីមាំងដើមមកដូរ រួចធ្វើកិច្ចសន្យាត្រឡប់ទៅវិញ

  • 2021-01-26 02:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសដំណឹង ជូនដល់ម្ចាស់ម៉ូតូដែលកែច្នៃសុីមាំងបង្កសំឡេងរំខានខ្លាំង យកស៊ីមាំងដើមមកដូរ ហើយធ្វើកិច្ចសន្យា និងទទួលយកម៉ូតូត្រឡប់ទៅវិញ។

ចាប់ពីថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២០​ រហូតដល់ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២១​ ម្ចាស់ម៉ូតូដែលកែច្នៃស៊ីមាំងបង្កសំឡេងរំខានខ្លាំងដែលត្រូវសមត្ថកិច្ចឃាត់​ និងយកមករក្សាទុកចំនួន ១០គ្រឿង គ្មានផ្លាកលេខ ១គ្រឿង ដែលម្ចាស់មិនទាន់បានរកស៊ីមាំងដើមមកដូរ​ និងធ្វើកិច្ចសន្យា​ ដើម្បីយកម៉ូតូត្រឡប់ទៅវិញ។

ជាក់ស្តែងតាមច្បាប់សមត្ថកិច្ចត្រូវធ្វេីការឃាត់យានយន្តទុកនៅនឹងកន្លែងសមត្ថកិច្ចយ៉ាងយូររយ:ពេល៣ថ្ងៃដេីម្បីឲ្យម្ចាស់រកទិញស៊ីមាំងដើមមកដូរ​ ហើយចូលខ្លួនមកដោះស្រាយ​ ធ្វើកិច្ចសន្យា​ និងយកម៉ូតូត្រឡប់ទៅវិញ​ ប៉ុន្តែម្ចាស់យានយន្តមួយចំនួនរហូតមកដល់ពេលនេះ​ មិនទាន់ចូលខ្លួនមកដោះស្រាយជាមួយសម្ថកិច្ចនៅឡើយទេ​ ។

បច្ចុប្បន្នម៉ូតូទាំងនេះ កំពុងតែរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ បើម្ចាស់ម៉ូតូបានឃើញសេចក្តីប្រកាសនេះសូមប្រញ៉ាប់ចូលខ្លួនមកដោះស្រាយ​ ៕​

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់