• 2021-01-27 03:47:02
  • ចរាចរណ៍

រយៈពេល ១ខែពេញ គួរ​​ជិះវាងផ្លូវនេះ បើមិនចង់​កកស្ទះចរាចរណ៍​ខ្លាំង

  • 2021-01-27 03:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានចេញសេ​ចក្តីជូនដំណឹង ពីការបញ្ចៀសការកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ៥ ចាប់ពីផ្លូវ​ចំណុចធនាគារអេសុីលីដា ស្ថិតក្នុងភូមិស្ពានខ្ពស់ រហូតដល់ការ៉ាស់សាំងតូតាល់ មុខសាលាខណ្ឌឬស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ ដោយសារមន្ទីរសាធារណ:ការដឹកជញ្ជូនរាជធានីភ្នំពេញ ជួសជុល និងពង្រីកផ្លូវ ដោយចំនាយពេល៣០ថ្ងៃ គឺគិតចាប់ពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១រហូតតទៅ ដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការធ្វើដំណើរ ។

រដ្ឋបាលខណ្ឌ បាន​ស្នើ​ឲ្យអ្នកធ្វើដំណើរទាំងអស់ ​វាងទៅផ្លូវ៥៩៨ ឬ ផ្លូវឯកឧត្តម ជាសុផារ៉ា​ ជាបណ្តោះអាសន្នវិញ។

សូមមើលសេចក្តីជូនដំណឹងទាំងស្រុង ដូចខាងក្រោមេនេះ ៖

ប្រភព៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ

មតិយោបល់