• 2021-05-19 03:09:41
  • សេដ្ឋកិច្ច

ខេ ស៊ីមេន ឆ្ពោះទៅកាន់ការរស់នៅកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជា ជាមួយការអភិវឌ្ឍដ៏អស្ចារ្យ ៣ ថ្មី

  • 2021-05-19 03:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន កំពត ស៊ីមេន ខូអិលធីឌី ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំជាងគេ និងមានទីផ្សារឈានមុខគេនៅប្រទេសកម្ពុជា បានអភិវឌ្ឍផលិតផលរបស់ខ្លួនជាមួយនឹង ការអភិវឌ្ឍដ៏អស្ចារ្យ ៣ ថ្មី សម្រាប់ប្រជាជនកម្ពុជា ដើម្បីឆ្ពោះទៅរកការរស់នៅកាន់តែប្រសើរ។

ទស្សនវិស័យរបស់ ខេ ស៊ីមេន គឺអភិវឌ្ឍផលិតផលជាមួយនឹងបច្ចេកវិទ្យាទំនើប ផ្តល់់នូវសេវាកម្មដែលល្អ ស្វែងរកដំណោះស្រាយដើម្បីបំពេញតម្រូវការអតិថិជនគ្រប់ប្រភេទ ជាមួយនឹងការធ្វើឱ្យអាជីវកម្មជោគជ័យដើម្បីផ្តល់នូវភាពរីកចម្រើនប្រកបដោយនិរន្តភាពសម្រាប់សហគមន៍ដែលខ្លួនបានធ្វើអាជីវកម្ម និងធ្វើឱ្យការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរ ដូច្នេះទើបមានការអភិវឌ្ឍដ៏អស្ចារ្យ 3 ថ្មីនេះបានកើតឡើង។

រូបរាងថ្មី ស៊ីម៉ងត៍ ខេ ស៊ីមេន។ ស៊ីម៉ងត៍ ខេ ស៊ីមេន មានមោទនភាពត្រូវបានផលិតនៅប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកថាជាស៊ីម៉ងត៍សម្រាប់សាងសង់ផ្ទះ និងអគាររបស់ប្រជាជនកម្ពុជា។ វាសក្តិសមសម្រាប់គ្រឿងបង្គុំសំណង់ដូចជា គ្រឹះ សសរ ធ្នឹម ប្លង់សេ ផ្ទះ និងស្ពាន។ នេះក៏ព្រោះតែរូបមន្តម៉ូលេគុលជាប់រឹងមាំពិសេស ដែលវាធ្វើឱ្យសំណង់អគារគ្រប់ភេទជាប់រឹងមាំ ជាមួយ ខេ ស៊ីមេន ជាប់រឹងមាំនិងគង់វង្សយូរអង្វែងបំផុត។ ស៊ីម៉ងត៍ ខេ ស៊ីមេន ត្រូវបានផលិតតាមស្តង់ដារអាមេរិក ស្តង់ដារថៃ និងស្តង់ដារអឺរ៉ុប ដែលត្រូវបានទទួលស្គាល់ និងជឿជាក់គ្រប់ទីកន្លែង។ អាចទ្រទម្ងន់ធ្ងន់ដែលជួយឱ្យសំណង់អគាររបស់លោកអ្នករឹងមាំ គង់វង្សយូរអង្វែង ជាមួយម៉ូលេគុលរបស់ ខេ ស៊ីមេន ត្រូវបានជឿជាក់ដោយមនុស្សគ្រប់គ្នាធ្វើឱ្យការរស់នៅកាន់តែប្រសើរ និងអនាគតកាន់តែប្រសើរ។

រូបមន្តថ្មី ខេ ស៊ុបពែរ សម្រាប់ការងារចម្រុះ រៀបឥដ្ឋ បូកជញ្ជាំង ចាក់សាប និងគ្រឿងបង្គុំស្រាលៗ។ ខេ ស៊ុបពែរ ជាស៊ីម៉ងត៍ដែលមានលក្ខណៈសម្បត្តិពិសេសដំបូងគេនៅទីផ្សារកម្ពុជា ដែលស៊ីម៉ងត៍ ខេ ស៊ុបពែរ 1 តោនអាចសន្សំសំចៃបាន 25% បើធៀបទៅនឹងស៊ីម៉ងត៍បូកធម្មតា។ វាជាប់រឹងមាំ ងាយស្រួលធ្វើការ គ្មានស្នាមប្រេះ ជាមួយរូបមន្ត LDX ពិសេសរបស់ ខេ ស៊ុបពែរ ផ្តល់នូវលទ្ធផលការងារច្រើនប៉ុន្តែចំណាយស៊ីម៉ងត៍តិច។

ផលិតផលថ្មី ខេ ផៅវើរផ្លាស់ស្ទ័ររីង ល្អបំផុតសម្រាប់ការងារបូកគ្រប់ប្រភេទ រលោងស្អាតបំផុត ងាយស្រួលធ្វើការតាំងពីស្រទាប់ទីមួយ ធ្វើឱ្យផ្ទៃជញ្ជាំងរលោងស្អាតបំផុត និងគ្មានស្នាមប្រេះ។ វាជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។ នេះក៏ព្រោះតែរូបមន្តម៉ូលេគុលជាប់ស្អិតពិសេសរបស់ ខេ ផៅវើរផ្លាស់ស្ទ័ររីង ដែលទទួលស្គាល់តាមស្តង់ដារ TIS-80-2517 ត្រូវបានទទួលស្គាល់និងជឿជាក់គ្រប់ទីកន្លែង។

លោក ពាក់មី ជាតារាកំប្លែងក្នុងចំណោមតារាកំប្លែងដែលពេញនិយមបំផុតនៅកម្ពុជា និងជាអតីតជាងសំណង់ដ៏ជំនាញម្នាក់ បានសាកល្បងធ្វើសំណង់ម្តងទៀតជាមួយនឹងផលិតផលពី ខេ ស៊ីមេន។ ទោះបីជាគាត់ឈប់ធ្វើសំណង់យូរហើយក៏ដោយប៉ុន្តែគាត់នៅតែអាចធ្វើសំណង់បានយ៉ាងស្ទាត់ជំនាញ និងយ៉ាងរលូនជាមួយស៊ីម៉ងត៍ ខេ ស៊ីមេន។ ចង់ដឹងថាលទ្ធផលយ៉ាងណា តោះឆែកមើលវីដេអូនេះ តាមរយៈ Link នេះទាំងអស់គ្នា៖ https://www.facebook.com/kcementcambodia/videos/492458301899813

មតិយោបល់