• 2021-05-19 05:09:49
  • សេដ្ឋកិច្ច

ធនាគារ ស្ថាបនា ប្រកាសជាផ្លូវការសេវាកម្ម​ដ៏ទាន់សម័យ "ស្ថាបនា ព្រីមារណ៍"

  • 2021-05-19 05:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស្ថាបនា បានប្រកាសជាផ្លូវការអំពីស្ថាបនាព្រីមារណ៍ ដែលជាសេវាស្តង់ដាថ្មីសម្រាប់ការពិភាក្សាសេវាកម្មធនាគារជាលក្ខណៈឯកជន មានបម្រើប្រតិបត្តិការនៅអគារស្ថាបនា សាខាបឹងកេងកង និងផ្សារកណ្តាលនៃទីក្រុងសៀមរាប។

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “ស្របតាមតម្រូវការ និងការគាំទ្ររបស់អតិថិជនកាន់តែកើនឡើងជាលំដាប់នាបច្ចុប្បន្ននេះ ធនាគារ ស្ថាបនា បានកំពុងពង្រីកខ្លួនអភិវឌ្ឍន៍ឆ្ពោះទៅមុខដោយនាំមកនូវសេវាកម្មធនាគារស្ថាបនា ព្រីមារណ៍ដ៏ទាន់សម័យប្រកប ដោយស្តង់ដា ហើយអតិថិជននឹងទទួលបានសេវាអទិភាពយ៉ាងឆាប់រហ័សជាមួយនឹងសាលរង់ចាំ និងការប្រឹក្សាជាមួយបុគ្គលិករបស់យើងដែលប្រកបដោយបទពិសោធន៍ខ្ពស់ក្នុងវិស័យធនាគារ។”

ស្ថាបនាព្រីមារណ៍ នាំមកជូនអតិថិជននូវបទពិសោធន៍ធនាគារលំដាប់ប្រណិតមួយជាលក្ខណៈឯកជនប្រកបដោយវិជ្ជាជីវៈ ដែលអាចប្រឹក្សាយោបល់ និងដោះស្រាយនូវរាល់សេវាកម្មធនាគារដ៏ត្រឹមត្រូវ។ មិនត្រឹមតែប៉ុណ្ណោះ ស្ថាបនាព្រីមារណ៍ មានផ្តល់ជាសាលរង់ចាំ ព្រីមារណ៍ ធានានូវសុវត្ថិភាពប្រកបដោយទំនុកចិត្ត និងសេវាឆាប់រហ័សបំផុតជាមួយនឹងប្រធានផ្នែកទំនាក់ទំនងដែលជាជំនួយការផ្ទាល់របស់អតិថិជន រៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ល្ងាច។ សូមរីករាយជាមួយការផ្តល់ជូនពិសេស និងបទពិសោធន៍ធនាគារដ៏ថ្មីប្លែក។ ជាសមាជិករបស់ស្ថាបនាព្រីមារណ៍ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីដៃគូអាជីវកម្មរបស់យើងខ្ញុំ។

សូមបញ្ជាក់ផងដែរថា ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមាន ទ្រព្យសកម្ម សរុបលើស ២,១ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង ១៧៣ទីតាំង និងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អុី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន៕

មតិយោបល់