• 2021-07-12 04:09:51
  • ព័ត៌មាន

អាជ្ញាធរ មិនអនុញ្ញាតឲ្យអ្នកលក់ដូរលើដងវិថីនៅកំពង់សោម ធ្វើទង្វើនេះជាដាច់ខាត

  • 2021-07-12 04:09:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទង្វើរបស់អ្នកលក់ដូរមួយចំនួន នៅតាមដងវិថីធ្វើថ្មី ក្នុងខេត្តព្រះសីហនុ បានកំពុងបំផ្លាញសម្រស់ និងភាពស្រស់ស្អាតរបស់ខេត្ត ដោយការយកថ្នាំពណ៌មកបាញ់លើខឿនការ៉ូ ដើម្បីសម្គាល់ថា ជាទីតាំងលក់ដូររបស់ខ្លួន។ ដែលទង្វើនេះ ត្រូវបានមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុចាត់ទុកថាជាទង្វើមិនត្រឹមត្រូវ និងមិនមានការអនុញ្ញាតឲ្យធ្វើបែបនេះឡើយ។

យោងតាមរូបភាពប៉ុន្មានសន្លឹក ដែលបង្ហោះនៅផេកប្រជាជន ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១១ កក្កដា ម្សិលមិញនេះ មានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា មានពលរដ្ឋ អ្នកលក់ដូរមួយចំនួនបានយកថ្នាំពណ៌មកបាញ់ជាអក្សរធំៗ ដាក់សម្គាល់ថាទីតាំង (មានម្ចាស់) នៅលើខឿនការ៉ូឡាតាមវិថីតេជោ ដែលជាផ្លូវធ្វើថ្មីនៅពយតាមូង ក្នុងបំណងប្រកាន់យកជាកន្លែងទុកលក់ដូរផ្តាច់មុខរបស់ខ្លួន។

យ៉ាងណាមិញ ចំពោះករណីនេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុចាត់ទុកថាជាទង្វើមិនត្រឹមត្រូវ និងមិនអនុញ្ញាតនោះឡើយ ព្រោះថា ទីតាំងខាងលើគឺជាគោលដៅទេសចរណ៍កំសាន្តនិងមានពលរដ្ឋទៅលេងច្រើន ហើយការធ្វើបែបនេះ មិនខុសអីពីបំផ្លាញសម្រស់របស់ដងវិថីនោះទេ។

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទថ្មី