• 2021-07-12 15:25:42
  • សេដ្ឋកិច្ច

បណ្ឌិត គីម​ ហ៊ាង​ ប្រាប់​ហេតុផល​ចម្បងមួយ ដែលធ្វើឲ្យលោក​ជោគជ័យក្នុងវិស័យដីធ្លី

  • 2021-07-12 15:25:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គីម ហ៊ាង ជា​បុគ្គល​ជោគជ័យមួយរូប​ក្នុង​វិស័យ​អចលនទ្រព្យ​នៅកម្ពុជា។ តើអ្វីទៅជា​ហេតុផល​ចម្បង ដែលធ្វើ​ឲ្យលោក​ទទួលបាន​ការគាំទ្រ​ក្នុងវិស័យ​ដែលមានការប្រកួត​ប្រជែង​ខ្លាំងនេះ?

លោក​បណ្ឌិត​ គីម​ ហ៊ាង​

លោក​បណ្ឌិត​ លើក​ឡើង​ថា ហេតុផល​ចម្បង​មួយ គឺ​ដោយសារ​លោក​បាន​កសាង​កេរ្តិ៍ឈ្មោះអស់រយៈពេល​ប្រមាណ ២០ឆ្នាំ​មកហើយ។ លោក​បញ្ជាក់ថា កេរ្តិ៍ឈ្មោះ​ល្អ គឺជាកត្តា​ចម្បងដែល​ធ្វើ​​ឲ្យគេ​គ្រប់គ្នា​មានទំនុកចិត្ត​លើ​លោក ​ក្នុង​ការ​​ទិញ ​លក់​ ជួល​ វាយតម្លៃ ​គ្រប់គ្រង និង​អភិវឌ្ឍន៍​អចលនទ្រព្យ​ ដីឡូតិ​ បុរី ​ខុនដូ​ជាដើម​។

គេសង្កេតឃើញថា ទោះ​ជា​កម្ពុជា​កំពុង​ផ្ទុះជំងឺ​​កូវីដ​ ១៩​ យ៉ាងណា​ក្ដី​ ប៉ុន្តែ​កិច្ចការ​រក​ស៊ី​របស់​លោក​នៅ​តែ​មមាញឹកដដែល។ ជាក់ស្ដែងលោក​គីម ហ៊ាង បញ្ជាក់ថា បច្ចុប្បន្ន​​​បុរី​ បុរី​ KS​ Residence​ របស់លោក បាន​ចាប់​ផ្ដើម​បុកគ្រឹះ​គម្រោង​ថ្មី​ទៀត​ហើយ ដោយ​អតិថិជន​មិន​ចាំបាច់​បង់​ប្រាក់កក់​ និង​អាច​រំលស់​រហូត​ដល់​ ១០០%​។​ បុរីនេះ ស្ថិតនៅភូមិរទាំង​ ឃុំភូមិធំ​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់