• 2021-07-20 05:07:03
  • សេដ្ឋកិច្ច

Mobile Banking (BizChannel@CIMB)៖ សេវាធនាគារតាមទូរសព្ទដៃ ប្រកបដោយសុវត្ថិភាពខ្ពស់ និងរហ័សងាយស្រួល សម្រាប់អតិថិជនក្នុងស្រុកមានលក្ខណៈជាក្រុមហ៊ុន

  • 2021-07-20 05:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលដែលវិស័យធនាគារកំពុងមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ សេវាកម្ម និងផលិតផលធនាគារមិនត្រឹមតែមានភាពសម្បូរបែប តែថែមទាំងបានវិវឌ្ឍដល់សេវាធនាគារ តាមប្រព័ន្ធអ៊ីនធើណេត និងតាមទូរសព្ទដៃទៀតផង។ យ៉ាងណាមិញ សេវាធនាគារ តាមទូរសព្ទដៃ សម្រាប់តម្រូវការរបស់អតិថិជនក្នុងស្រុកមានលក្ខណៈជាក្រុមហ៊ុន ហាក់នៅមានកម្រិតនៅឡើយ។ ហេតុនេះហើយ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាផ្នែកមួយរបស់ស៊ីអាយអិមប៊ី គ្រុប ដែលមានបណ្តាញទូលំទូលាយ ក្នុងតំបន់អាស៊ាន បានដាក់ដំណើរការ សេវាធនាគារ តាមទូរសព្ទដៃ ដែលជាសេវាធនាគារ ប្រកបដោយសុវត្ថិភាពខ្ពស់ និងរហ័សងាយស្រួល ដល់អតិថិជនក្នុងស្រុកមានលក្ខណៈជាក្រុមហ៊ុន។

សេវាធនាគារ តាមទូរសព្ទដៃ ផ្តល់ភាពងាយស្រួល ដល់លោកអ្នក ក្នុងការពិនិត្យមើលទឹកប្រាក់ របាយការណ៍ និងប្រតិបត្តិការគណនី ព្រមទាំងបច្ចុប្បន្នភាពនៃអត្រាប្តូរប្រាក់ជាដើម។ មិនតែប៉ុណ្ណោះ លោកអ្នកអាចផ្ទេរប្រាក់ ប្រកបដោយសុវត្ថិភាពខ្ពស់ ទាំងក្នុង និងក្រៅប្រទេស ដោយមានការផ្ទៀងផ្ទាត់លេខកូដសុវត្ថិភាព នៅរាល់ពេលប្រតិបត្តិការ។

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ របស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «ធនាគារជាច្រើនបានផ្តល់សេវាធនាគារ តាមទូរសព្ទដៃ តែភាគច្រើនគឺផ្តោតលើអិថិជនជាលក្ខណៈបុគ្គលប៉ុណ្ណោះ។ ធនាគារ CIMB ស្ថិតក្នុងចំណោមធនាគារឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មតាមទូរសព្ទដៃ សម្រាប់អិតិថិជនក្នុងស្រុកមានលក្ខណៈជាក្រុមហ៊ុន។ ជាមួយនឹងបណ្តាញទូលំទូលាយ ក្នុងតំបន់អាស៊ាន សេវាធនាគារ តាមទូរសព្ទដៃ ផ្តល់ភាពងាយស្រួលមួយកម្រិតទៀត ដល់អតិថិជនជាក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ ក្នុងការប្រើប្រាស់សេវាកម្មធនាគារ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់»។

ដើម្បីប្រើប្រាស់សេវាធនាគារ តាមទូរសព្ទដៃ លោកអ្នកអាចទាញយកកម្មវិធី BizChannel@CIMB ពី Google Play និង AppStore នៅក្នុងទូរសព្ទដៃរបស់អ្នក ហើយអនុវត្តតាមការណែនាំ ដែលបានបង្ហាញ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ +855 23 988 388 ចូលទៅកាន់គេហទំព័រ www.cimbbank.com.kh អញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារ CIMB ដែលនៅជិតលោកអ្នក៕

មតិយោបល់