• 2021-08-26 11:07:18
  • ការអប់រំ

សម័យកូវីដ១៩ គួររៀនអនឡាញតាមណាទើបងាយស្រួល ហើយមានប្រសិទ្ធិភាពខ្ពស់?

  • 2021-08-26 11:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបត្តិជាសកលនៃជំងឺកូវីដ១៩បានផ្តល់ផលប៉ះពាល់លើគ្រប់ផ្នែកនៃការរស់នៅប្រចាំថ្ងៃរួមមាន៖ ការធ្វើដំណើរ ការទិញទំនិញ ការប្រាស្រ័យទាក់ទងគ្នា និងជាពិសេសគឺការបិទសាលារៀន ដែលជាហេតុធ្វើឲ្យមានការផ្លាស់ប្តូរការអប់រំគួរឲ្យកត់សម្គាល់។ ការសិក្សាតាមអនឡាញដែលជាទម្លាប់ថ្មីបានចូលមកជំនួសរបៀបសិក្សាបែបបុរាណដែលសិស្សធ្លាប់រៀននៅក្នុងថ្នាក់ ទៅជាការរៀនតាមអនឡាញដោយប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។ មានវេទិការសិក្សាតាមអនឡាញជាច្រើនត្រូវបានផ្តួចផ្តើមឡើងដោយប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលក្នុងការរៀន និងបង្រៀនពីចំងាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការសិក្សាក្នុងបរិបទថ្មីនេះ។

កម្ពុជាក៏មិនខុសអីពីបណ្តាប្រទេសនានាដែលរងផលប៉ះពាល់ពីវិបត្តីកូវីដ១៩នេះផងដែរ។ ជាលទ្ធផលនៃការឆ្លង រីករាល​ដាល​ទូទាំងប្រទស និងសហគមន៍ សាលារៀនទាំងរដ្ឋ និងឯកជនទាំងអស់ត្រូវបានបិទ។ សិស្សានុសិស្ស និងគ្រូត្រូវផ្លាស់ប្តូរទម្លាប់រៀន និងបង្រៀនទាំងស្រុង។ វាហាក់ដូចជារឿងថ្មីសម្រាប់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូក្នុងការផ្លាស់ប្តូរទន្លាប់មកប្រើប្រាស់បច្ចេកវិទ្យាពីការអង្គុយក្នុងថ្នាក់រៀន មកជាការអង្គុយនៅផ្ទះ នៅមុខកុំព្យូទ័រ ឬទូរស័ព្ទដៃវិញ។ សំណួរសួរថា តើការរៀនអនឡាញអាចជំនួសឲ្យការរៀនក្នុងថ្នាក់ទាំងស្រុង និងពិតជាមានប្រសិទ្ធិភាពដែរឬទេ។ ស្ថិតក្នុងបរិបទដ៏លំបាកនៃការបង្ការការឆ្លងជំងឺកូវីដ១៩នេះ ការរៀនតាមអនឡាញ បាននាំមកនូវអត្ថប្រយោជន៍ និងភាពងាយស្រួលក្នុងការរៀន និងបង្រៀនដូចជា ភាពបត់បែននៃទីកន្លែង និងពេលវេលានៃការរៀន និងបង្រៀន កាត់បន្ថយការចំណាយពេលវេលា និងការប្រឈមហានិភ័យនៃការធ្វើដំណើរ និងការឆ្លងជំងឺផ្សេងៗជាដើម។ លើសពីនេះទៅទៀត សិស្សានុសិស្សមានភាពឯករាជ្យ និងអាចធ្វើការស្រាវជ្រាវបន្ថែមពីការរៀននៅក្នុងថ្នាក់បានច្រើនជាងមុន ព្រមទាំងជម្រុញឲ្យមានការអភិវឌ្ឍន៍នូវជំនាញថ្មីៗដូចជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការគ្រប់គ្រងវិន័យផ្ទាល់ខ្លួន ការជម្រុញទឹកចិត្ត និងមានភាពវិជ្ជមានចំពោះអនាគតនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប។

ទន្ទឹមនឹងភាពងាយស្រួលនៃវត្តមានរបស់បច្ចេកវិទ្យាក្នុងការរៀនតាមអនឡាញ សិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូក៏ជួបប្រទះនូវបញ្ហារាំងស្ទះដល់ដំណើរការរៀន និងបង្រៀនផងដែរ។ ជាទូទៅ មានបញ្ហារួមមួយចំនួនដែលសិស្ស និងគ្រូតែងតែជួបប្រទះ នោះគឺការផ្សាំខ្លួន និងទទួលយកនូវទម្លាប់ថ្មីនៃការរៀនអនឡាញ បញ្ហាបច្ចេកទេសក្នុងការភ្ជាប់បណ្តាញ​អ៊ីនធឺណិត កង្វះចំណេះក្នុងការប្រើប្រាស់កុំព្យូទ័រ ការគ្រប់គ្រងពេលវេលា ការជម្រុញទឹកចិត្ត និងវិន័យផ្ទាល់ខ្លួន។

ដូច្នេះ ដើម្បីឲ្យការរៀនតាមអនឡាញមានប្រសិទ្ធិភាពទៅបាន ការមានតែឧបករណ៍អេឡិចត្រូនិក (កុំព្យូទ័រ ថេបប្លេត និងទូរស័ព្ទ​ទំនើប) និងបណ្តាញអ៊ីនធឺណិត គឺមិនទាន់គ្រប់គ្រាន់នោះទេ។ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ គួរចេះជ្រើសរើសប្រព័ន្ធព័ត៌មាន និងវេទិការនៃការរៀនតាមអនឡាញណា ដែលមានប្រសិទ្ធិភាព និងពិតជាអាចសម្រួលដល់ការរៀន និងបង្រៀន​បាន។ ខាងក្រោមនេះ ជាចំនុចសំខាន់ៗនៃវេទិការរៀនតាមអនឡាញដែលត្រឹមត្រូវ និងសមស្របសម្រាប់សិស្ស និងគ្រូក្នុងបរិបទនៃជំងឺកូវីដ១៩នេះ៖

១. ជាប្រព័ន្ធនៃការសិក្សាដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ មិនស្មុគស្មាញ និងចំណេញពេលវេលា

២. សមស្របទៅនឹងប្រព័ន្ធ ឬកម្មវិធីអប់រំផ្សេងៗដែលអ្នកកំពុងប្រើប្រាស់

៣. ផ្តល់នូវបទពិសោធន៍រៀន និងបង្រៀនដែលមានភាពងាយស្រួលក្នុងការទទួលបានចំណេះដឹង និងសកម្មភាពនៅក្នុងថា្នក់រៀនអនឡាញ

៤. មានភាពសមស្របសម្រាប់សិស្ស និងគ្រូក្នុងការប្រើប្រាស់មិនថាអ្នកប្រើប្រាស់កុំព្យូទ័រ ឬទូរស័ព្ទប្រភេទណាក៏ដោយ

៥. ជាប្រព័ន្ធ ឬវេទិការដែលអាចស្វែងរកបាន អាចជឿជាក់បាន និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់

៦. ផ្តល់ការវិភាគ និងផ្ទុកនូវទិន្នន័យដែលងាយស្រួលដល់អ្នកប្រើប្រាស់ដើម្បីតាមដាន និងរំលឹកឡើងវិញនូវអ្វីដែលបានរៀន និងបង្រៀន។

នៅក្នុងបរិបទកម្ពុជា តម្រូវការនៃការរៀនតាមអនឡាញ មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ សិស្សានុសិស្ស និងគ្រូបាននឹងកំពុងរៀន និងបង្រៀនតាមអនឡាញជាប្រចាំថ្ងៃ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សិស្សានុសិស្ស និងគ្រូ ក្នុងការរៀន និងបង្រៀន ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាសម្រាប់សាលា ឬហៅថា SIS System ដែលជាប្រព័ន្ធព័ត៌មានវិទ្យាមួយប្រភេទដែលអាចឲ្យសិស្ស គ្រូ អាណាព្យាបាល និងស្ថាប័នអប់រំ ដឹងពីព័ត៌មានអប់រំរបស់សិស្ស កូនៗ និងសាលាតាម​រយៈ​អន​ឡាញ ត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Metfone និងក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានដាក់ដំណើរការឲ្យប្រើប្រាស់ជាង ១៥០សាលារៀនទូទាំងប្រទេសរួចមកហើយ។ តើប្រព័ន្ធនេះមានភាពសមស្របសម្រាប់​សិស្សានុសិស្ស និងគ្រូក្នុងការរៀន និងបង្រៀនតាមអនឡាញយ៉ាងដូចម្តេចខ្លះ? ប្រាកដណាស់ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ នឹងជួយបញ្ជៀសនូវការឆ្លងជំងឺកូវីដ១៩ សិស្ស និងគ្រូអាចរៀន និងបង្រៀនពីផ្ទះ ចំណេញពេលវេលាក្នុងការធ្វើដំណើរទៅសាលារៀន កាត់បន្ថយការកកស្ទះចរាចរ ទទួលបានចំណេះដឹងថ្មីៗអំពីការប្រើប្រាស់បច្ចេកវិទ្យា និងជាជំនួយដល់សិស្សកុំឲ្យមានការរំខានដល់ការសិក្សាផងដែរ។

ក្រុមហ៊ុន Metfone នឹងដាក់ដំណើរការឲ្យប្រើប្រាស់ប្រព័ន្ធនេះចំនួន ៣,០០០សាលា ដែលមានសិស្សានុសិស្សចំនួន ១,៥០០,០០០ នាក់ និងគ្រូបង្រៀនចំនួន ៨០,០០០ នាក់។

ស្ថិតក្នុងដំណាក់កាលដំបូងនេះ សាលាចំនួន១៥០ សិស្សានុសិស្សចំនួន ២២០,០០០ នាក់ និងគ្រូចំនួន ១១,០០០ នាក់បាននឹងកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលានេះដោយជោគជ័យ។

លោកអ្នកក៏អាចស្វែងយល់បន្ថែមពីប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាសម្រាប់សាលា ឬហៅថា SIS System និងរបៀបនៃការប្រើប្រាស់ប្រព័ន្ធនេះតាមរយៈតំណភ្ជាប់ខាងក្រោម៖

មតិយោបល់