• 2021-08-29 13:43:37
  • សេដ្ឋកិច្ច

​តំបន់​ទួលពង្រ​ក្លាយជាតំបន់ត្រូវប៉ាន់ខ្លាំង ក្រោយលេចវត្តមានបុរីធំៗជាបន្តបន្ទាប់

  • 2021-08-29 13:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រីក​ដុះដាល​ខាង​វិស័យ​សំណង់​ ជា​ពិសេស​វត្តមាន​បុរី​នានា​ ពិត​ជា​ធ្វើ​ឲ្យ​មាន​សភាព​អ៊ូអរ​ និង​សំបូរ​មនុស្ស​រស់នៅ​ប្លែក​ពី​មុន​ ថែម​ទាំង​ងាយ​ស្រួល​ប្រកប​របរ​អាជីវកម្ម​ទៀត​នៅ​តំបន់​ទួលពង្រ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ។​

ផ្លូវក្រវាត់​ក្រុង​ទី២​ សង្កាត់​ព្រៃ​ស​

អ្នកនាង​ ម៉ានី​ ពេជ្រ​ ដែល​ជាអ្នកទើបទិញផ្ទះក្នុង​តំបន់​ទួលពង្រ​ ដើម្បីប្រកបរបរលក់កាហ្វេ​​ បាន​លើក​ឡើង​ថា​ ការ​រីក​ដុះដាល​ផ្នែក​ផ្ទះ​សម្បែង​ បុរី​តូច-ធំ​ ក្នុង​តំបន់​នេះ​គឺ​ធ្វើ​ឲ្យ​មាន​ភាព​អ៊ូអរ​ សំបូរ​អ្នក​ដំណើរ​ សំបូរ​អ្នក​រស់នៅ​ ដែល​ជា​ហេតុ​ងាយ​ស្រួល​ដល់​ការ​រក​ស៊ី​តែ​ម្ដង។​

ការដ្ឋាន​នៅ​សង្កាត់​ព្រៃ​ស​

ជា​មួយ​គ្នា​នេះ​ដែរ​លោក​ ជា​ ស៊ីមុយ​ ដែលជា​អ្នកជំនាញខាងដីធ្លីមួយរូប​ប្រចាំបុរីភ្នំពេញថ្មី បានលើកឡើងថា តំបន់ទួលពង្រ ពិត​ជា​មាន​ភាព​អ៊ូអរ​ខ្លាំង កាន់តែត្រូវប៉ាន់ តាម​រយៈ​ការ​កើន​ឡើង​នៃ​សំណង់​ផ្សេងៗ​ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រវាត់​ក្រុង​ទី២​ ធំ​ទូលាយ​ ស្អាត​ល្អ។​ លោកបន្ថែមថា បុរីជាច្រើនបានបង្កើតគម្រោងថ្មីរបស់ខ្លួនក្នុងតំបន់នេះ ជាក់ស្ដែងបុរីភ្នំពេញថ្មីរបស់លោក ក៏បានបង្កើត​គម្រោងថ្មី Radiant Park​ លើដីទំហំ​៧ហិចតាផងដែរ៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី