• 2021-09-23 03:06:00
  • សេដ្ឋកិច្ច

ច្រើនជាងគេ! យូនីលឹវើ ទទួលបានកិត្តិយស ក្នុងចំណោមក្រុមហ៊ុនបង់ពន្ធច្រើនជាងគេនៅកម្ពុជា

  • 2021-09-23 03:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនយូនីលីវើជាប់ចំណាត់ថ្នាក់ទី២៤ ក្នុងបញ្ជីក្រុមហ៊ុនបង់ពន្ធច្រើនជាងគេបំផុត បើយោងទៅតាមការវាយតម្លៃក្នុងឆ្នាំ ២០២០។ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ដោយ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការចូលរួមចំណែក ក្នុងការអនុវត្តកាតព្វកិច្ចបង់ពន្ធដ៏ច្រើន សម្រាប់ប្រទេសជាតិ។

ថ្មីៗនេះក្រុមហ៊ុនយូនីលីវើ ទទួលបានលិខិតថ្លែងអំណរគុណ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថាក្រុមហ៊ុនយូនីលីវើ ជាប់ចំណាត់ថ្នាក់ទី២៤ ក្នុងបញ្ជីក្រុមហ៊ុនបង់ពន្ធច្រើនបំផុតតាមការវាយតម្លៃក្នុងឆ្នាំ ២០២០។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន យូនីលីវើ ក៏បានទទួលលិខិតសរសើរពីអគ្គនាយកដ្ឋានពន្ធដារ ចំពោះការរួមចំណែកដ៏លេចធ្លោនៅក្នុងការអនុវត្តកាតព្វកិច្ចបង់ពន្ធរបស់ខ្លួន ផងដែរ។

លោក លី សុធូ អគ្គនាយកក្រុមហ៊ុនយូនីលីវើប្រចាំប្រទេសកម្ពុជា និងឡាវមានប្រសាសន៍ថា៖ «ចំណូលពន្ធពិតជា មានសារសំខាន់ខ្លាំងណាស់សម្រាប់ការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ ហើយវាបានចូលរួមចំណែកជួយឱ្យរាជរដ្ឋាភិបាលផ្តល់នូវសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ»។

លោកបានបន្ថែមទៀតថា៖ «ក្នុងនាមជាក្រុមហ៊ុនមានការទទួលខុសត្រូវ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមចំណែកក្នុងការជួយបង្កើតផលវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការរួមចំណែក ក្នុងការអនុវត្តកាតព្វកិច្ចបង់ពន្ធរបស់ពួកយើង»។

នៅប្រទេសកម្ពុជា ក្រុមហ៊ុនយូនីលឹវើ មានការចែកចាយ និងផ្គត់ផ្គង់នូវផលិតផលប្រើប្រាស់ចាំបាច់ជាច្រើនដូចជា៖

  • ផលិតផលថែរក្សាសម្រស់
  • ផលិតផលអនាម័យខ្លួនប្រាណ រួមមាន៖ សាប៊ូកក់សក់ ហ្វូមលាងមុខ ថ្នាំដុសធ្មេញ ថ្នាំបាញ់កម្ចាត់មេរោគ ទឹកលាងសម្អាតលើផ្ទៃការ៉ូ សាប៊ូបោកគក់ និង ផលិតផលចំណីអាហារជាដើម។

បន្ថែមពីលើការអនុវត្តកាតព្វកិច្ចបង់ពន្ធដ៏លេចធ្លោរបស់ខ្លួន ក្រុមហ៊ុនយូនីលីវើ ក៏បានស្ថិតនៅក្នុងចំណោមក្រុមហ៊ុនជួរមុខ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនានា ចាប់តាំងពីមានការផ្ទុះរីករាលដាលនៃជម្ងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជាកន្លងមក។

ចាប់តាំងពីដើមឆ្នាំមុនរហូតមកដល់ពេលនេះ ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត បានចូលរួមចំណែក និងឧបត្ថម្ភនូវផលិតផលចំណីអាហារចាំបាច់ និងផលិតផលអនាម័យប្រើប្រាស់ប្រចាំថ្ងៃរបស់ក្រុមហ៊ុនផ្ទាល់ គិតជាទឹកប្រាក់ប្រមាណ ៥៤០លានរៀល ឬប្រហែល ១៣៥០០០ដុល្លារអាមេរិក និងឧបករណ៍ជំនួយផ្លូវដង្ហើមដល់ស្ថាប័ននានាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃជំងឺកូវីដ ១៩។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលីវើ និង ម៉ាកផលិតផលអាចចូលទៅកាន់គេហទំព័រ www.unilever.com

សាកសួរព័ត៌មានផ្សេងៗ៖

  • លោកស្រី លឹម វួចហ៊ាង ប្រធានផ្នែកកិច្ចការទំនាក់ទំនងអ៉ីមែល Vouchheang.Lim@unilever.com
  • ទូរស័ព្ទ ០១៧ ៤៦៦ ៥០៣៕
មតិយោបល់
អត្ថបទពេញនិយម