• 2021-12-08 03:14:35
  • សេដ្ឋកិច្ច

អាកាស​ធាតុ​ត្រជាក់​ ខ្យល់​មនោរម្យ ភ្ញៀវ​ទេសចរ​សម្រុក​មក​កម្ពុជា ក្នុង​នោះ​ព្រះសីហនុ​វ៉ាដាច់​គេ!

  • 2021-12-08 03:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ឡើង​កំណើន​នៅកម្ពុជា​នា​ចុង​សប្ដាហ៍​ទី​១​នៃ​ខែ​ធ្នូ​នេះ ដោយ​តួលេខ​នេះ គឺ​ខ្ពស់​ជាង​ឆ្នាំ​មុន​ដល់​ទៅ​ ៤.៦៥%។ នេះ​បើ​តាម ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍។

នៅ​ម្សិលមិញ​នេះ ក្រសួង​ទេចរណ៍ បាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​ស្ដី​ពី​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ហូរ​ចូល​ទៅ​ក្នុង​ដែន​ដី​អង្គរ​ពេញ​១​សប្ដាហ៍​ទី​១​របស់​ខែ​ធ្នូ។ តាម​របាយការណ៍​នោះ បាន​ឲ្យ​ដឹង​ថា នៅ​ចុងសប្ដាហ៍ទី១ខែធ្នូ​នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបមានចំនួន ១៨១,០២៤ នាក់។

ក្នុង​តួលេខ​ខាង​លើ ក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៣០៨ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

រូបភាព៖ ហ្វេសប៊ុក​ក្រសួង​ទេសចរណ៍

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

ខេត្តព្រះសីហនុ ៣១,៤៦៤ នាក់ រាជធានីភ្នំពេញ ២៩,៧៩២ នាក់ ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់ ខេត្តកំពត ១៧,៧៩៦ នាក់ ខេត្តសៀមរាប ១៦,១៦០ នាក់ ខេត្តបាត់ដំបង ៨,៤១៣ នាក់ ខេត្តកែប ៦,៥៦៧ នាក់ ខេត្តមណ្ឌលគិរី ៦,៣៩៦ នាក់។

ចំពោះ​កំណើន​ភ្ញៀវ​ទេសចរណ៍​មក​កាន់​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី លើក​ឡើង​ថា មាន​ពាក់​ព័ន្ធ​នឹង​អាកាសធាតុ​អំណោយ​ផល​នា​ពេល​នេះ​របស់​កម្ពុជា។ ឯកឧត្តម ថ្លែង​ថា "អាកាសធាតុចាប់ផ្តើមចុះត្រជាក់ ជាកត្តាមួយជំរុញចរន្តភ្ញៀវទេសចរផ្ទៃក្នុងទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកបុណ្យជាតិនានាក៏ដោយ"។

ជាមួយ​នឹង​សញ្ញាណ​ល្អ​របស់​លំហូរ​ភ្ញៀវ​ទេសចរ​មក​ក្នុង​ស្រុក រដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានខិតខំបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ពិសេសសម្រាប់សេវាកម្សាន្ត ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតបើកឲ្យដំណើរការឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក៕ ​

អត្ថបទ៖ ទារិកា

មតិយោបល់