
- 2022-02-26 08:23:02
- ការអប់រំ
បណ្ឌិត ជេត ជាលី៖ លើកទឹកចិត្តឲ្យនិស្សិតខ្មែរគួរចាប់យកឱកាសមាសរៀននៅអាមេរិក
- 2022-02-26 08:23:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ឌិត ជេត ជាលី៖ លើកទឹកចិត្តឲ្យនិស្សិតខ្មែរគួរចាប់យកឱកាសមាសរៀននៅអាមេរិក
ចន្លោះមិនឃើញ
លោកបណ្ឌិត ជេត ជាលី លើកទឹកចិត្តឲ្យយុវជន និងនិស្សិតខ្មែរ គួរចាប់យកឱកាសមាសនេះ ដើម្បីទទួលបានចំណេះដឹង វប្បធម៌ បទពិសោធជីវិត និងអត្ថប្រយោជន៍ជាច្រើនតាមរយៈការសិក្សាមានទាំងនៅខ្មែរ និងសាកលវិទ្យាល័យ Angelo State University ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិកដែលកំពុងរង់ចាំ។
សកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញខាងលើនេះបានឲ្យដឹងថា «មិនមែនថាបង្អាប់ការរៀនក្នុងស្រុកមិនកើតនោះទេ ក៏ប៉ុន្តែរឿងដែលសំខាន់យើងចេញទៅសិក្សានៅក្រៅ នឹងជួបវប្បធម៌មួយផ្សេង ការគិតផ្សេង ដំណោះស្រាយផ្សេង និយាយទៅជើងមេឃធំទូលំទូលាយជាងមុន»។
«ការទៅរៀននៅបរទេស និស្សិតមិនត្រឹមចេះនូវជំនាញខ្លួនរៀនទេ ពោលគឺនឹងបានចេះរបៀបរស់នៅ និងអ្វីៗសព្វបែបយ៉ាងជាច្រើនទៀត។ ការរៀនក្នុងស្រុកវាល្អមួយហើយ យ៉ាងណាការរៀនក្រៅស្រុកវាក៏ល្អមួយទៀតផងដែរជាពិសេសសម័យទំនើបនាពេលបច្ចុប្បន្ននេះ»។
ជាមួយគ្នានេះផងដែរបណ្ឌិត ជេត ជាលី បានបង្ហាញពីឱកាសល្អក្នុងការសិក្សាមួយគឺ«សិក្សានៅភូមិន្ទភ្នំពេញ១ឆ្នាំ និងបន្តទៅសិក្សានៅ Angelo State University» ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក រយៈពេល៣ឆ្នាំទៀត ស្របពេលលក្ខណ និងការបង់ប្រាក់តម្លៃទាបផ្ដល់ភាពងាយស្រួយច្រើន។
ការសិក្សានេះផ្ដោតលើកម្មវិធីសិក្សាធំៗ ២ គឺវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម លើមុខជំនាញសិក្សារួមមាន Business Administration, Engineering, Computer Science Biology, Chemistry និង Physics ជាដើម។ បញ្ជាក់ដែរថា ការទទួលពាក្យចូលរៀននឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះហើយ។ ប្រសិនលោកអ្នកចង់ដឹកព័ត៌មានបន្ថែមអាចទាក់ទងតាមទូរស័ព្ទលេខ៖ 015 890 434 ឬតាមតេឡេក្រាមលេខនេះផងដែរ៕