• 2022-03-30 02:36:36
  • សេដ្ឋកិច្ច

ឆ្ងាញ់បណ្ដោយ អាជីណូម៉ូតូ ចេញផលិតផលថ្មី ត្រូវចិត្តស្ត្រីមេផ្ទះ និង​គ្រួសារហើយ!

  • 2022-03-30 02:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុន អាជីណូម៉ូតូ (ខេមបូឌា) បានចេញលក់ផលិតផលថ្មី គឺ ប្រភេទម្សៅបំពង ដែលមានលាយគ្រឿងទេសជាច្រើនមុខឲ្យមានរសជាតិល្មមរួចជាស្រេច ដែលជួយផ្តល់ភាពងាយស្រួលសម្រាប់ចម្អិន និងធ្វើឲ្យមុខម្ហូបបំពងស្រួយ ឆ្ងាញ់ជាប់មាត់។ ម្សៅបំពងស្រួយ ស័ក្តសមសម្រាប់ស្ត្រីមេផ្ទះដែលចូលចិត្តធ្វើម្ហូបបែបបំពង ។

គួរបញ្ជាក់ផងដែរថា “ម្សៅបំពងស្រួយ” របស់អាជីណូម៉ូតូ គឺជាប្រភេទម្សៅបំពងដែលមានលាយគ្រឿងរួចជាស្រេចនៅក្នុងកញ្ចប់ ហើយមានពីររសជាតិ គឺ “រសជាតិខ្ទឹម និងម្រេច” និង “រសជាតិហឹរ” ដែលត្រូវជាមួយនឹងការនិយមចូលចិត្តនាពេលបច្ចុប្បន្ន ។ ម្សៅបំពងស្រួយ មានទម្ងន់៩០ក្រាម ដែលអាចប្រើប្រាស់ជាមួយនឹងសាច់ ឬបន្លែ ១គីឡូក្រាម។

ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់ហ្វេសប៊ុកផេកម្សៅបំពងស្រួយ អាជីណូម៉ូតូ https://www.facebook.com/AjinomotoCrispyFlour

អត្ថបទ៖ ទារិកា

មតិយោបល់