• 2022-06-24 13:20:09
  • សេដ្ឋកិច្ច

អ្នក​ជំនាញ​ទីផ្សារ​អចលនទ្រព្យ៖​ បង្ហើប​ស្តង់ដារ​បុរី​បែប​នេះ​ទើប​ស្រូប​ទាញ​អតិថិជន​បាន​

  • 2022-06-24 13:20:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​មួយ​រូប​ដែល​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​នៅ​កម្ពុជា​ ថា​បុរី​ដែល​មាន​អ្នក​គាំទ្រ​ ឬ​លក់​ដាច់​ច្រើន​គឺ​ត្រូវ​មាន​ស្តង់ដារ​ល្អ​ដូច​ជា​សំណង់​រឹងមាំ​ត្រឹមត្រូវ​តាម​បច្ចេកទេស​ មាន​ប្រព័ន្ធ​លូ​ និង​មាន​ផ្លូវ​ទូលំទូលាយ​​ជា​ដើម។​

លោក​ ជា​ ស៊ីម៉ុយ​ ដែល​ជា​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​អតិថិជន​មានការ​យល់​ដឹង​ និង​ការ​គិត​គូពី​បរិយាកាស​ជុំវិញ​ ថែម​ទាំង​ផ្ដោត​សំខាន់​លើ​សុខភាព​ផង​ដែរ​ ដូច្នេះ​រាល់​ការ​ទិញ​ផ្ទះ​សម្បែង​ប្រាស្រ័យ​រស់នៅ​ប្រចាំ​ថ្ងៃ​ផ្ដោត​លើ​ស្តង់ដារ​តែ​ម្ដង។​

តាម​បទ​ពិសោធ​ និង​ចរន្ត​លក់​ដូរ​បច្ចុប្បន្ន​នេះ​អតិថិជន​គឺ​និយម​គាំទ្រ​ ឬ​ទិញ​បុរី​ណា​ដែល​មាន​ស្ដង់ដារ​សាងសង់​ត្រឹមត្រូវ​ដូច​ជា​មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ត្រឹមត្រូវ​ សំណង់​រឹងមាំ​ល្អ​តាម​ក្បួនខ្នាត​ មាន​ផ្លូវ​ទូលំទូលាយ​ទាំង​ក្នុង​ និង​ក្រៅ​បុរី។​ ក្រៅ​ពី​នេះ​មាន​ជា​កន្លែង​ហាត់​ប្រាណ​ជា​ដើម​ ដូច​ជា​ខាង​បុរី​ភ្នំពេញ​ថ្មី​ រ៉េឌាន​ផាក​ទួល​ពង្រ​អីចឹង​ដែរ​ គ្រាន់​តែ​បើក​គម្រោង​លក់​គឺ​អតិថិជន​ជាវ​ស្ទើរ​អស់​ទៅ​ហើយ​ ព្រោះ​ដឹង​ច្បាស់​ពី​គុណភាព៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់