- 2022-07-06 12:02:10
- សេដ្ឋកិច្ច
បណ្ឌិត គីម ហ៊ាង៖ ផ្ទះធ្វើស្អាត គុណភាព ចេះចែកគេចំណេញ អតិថិជនមិនត្រឹមទិញទេជួយផ្សាយទៀត
- 2022-07-06 12:02:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ឌិត គីម ហ៊ាង៖ ផ្ទះធ្វើស្អាត គុណភាព ចេះចែកគេចំណេញ អតិថិជនមិនត្រឹមទិញទេជួយផ្សាយទៀត
ចន្លោះមិនឃើញ
បណ្ឌិត គីម ហ៊ាង ដែលជាអ្នកជំនាញ និងល្បីឈ្មោះលើវិស័យអចលនទ្រព្យបង្ហើបថា ផ្ទះល្វែង វិឡា ដែលអតិថិជនគាំទ្រច្រើន និងលក់ដាច់គឺសំណង់គុណភាព ផ្ទះធ្វើស្អាត សេវាបង់ប្រាក់ងាយស្រួល និងចេះចែកគេចំណេញនោះនឹងមានអ្នកគាំទ្រច្រើនហើយជួយផ្សាយឲ្យទៀត។
បណ្ឌិតខាងលើនេះបានឲ្យដឹងក្រោយចុះកិច្ចសហការគ្នាជាមួយធនាគារហ្វីលីប ម្សិលមិញនេះថា កត្តាដែលមានអតិថិជនគាំទ្រច្រើនលើវិស័យផ្ទះសម្បែងនេះទី១ ប្រវត្តិល្អរបស់ក្រុមហ៊ុនលក់ ទី២ ផ្ទះស្អាត មានគុណភាព ទី៣ តម្លៃសមរម្យ ងាយស្រួលបង់ និងភាពបត់បែនជាមួយអ្នកទិញ ទី៤ ចេះចែកគេចំណេញ តាមរយៈអ្នកទិញដំបូងបានតម្លៃធូរ។ ចំណុចទាំងនេះហើយដែលពេញចិត្តអតិថិជន និងជួយផ្សាយបន្តទៀតផង។
បណ្ឌិត គីម ហ៊ាង បន្ថែមទៀតថា បច្ចុប្បន្នដូចបុរី វិមានសំណាង របស់លោកអីចឹងដែរ ពោលដោយសារមានកេរ្តិ៍ឈ្មោះល្អ និងបទពិសោធជាង ១០ឆ្នាំកន្លងទៅនេះទើបមានអ្នកគាំទ្រអ្នកទិញគម្រោងនានាច្រើនពិសេសនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕