- 2022-09-02 10:28:47
- សេដ្ឋកិច្ច
ច្រឹក សុខនីម៖ សិក្ខាសាលា ឱកាសនៃការវិនិយោគអចលនទ្រព្យ គឺចែករំលែកចំណេះដឹងពីអ្នកជំនាញមកពីអាមេរិក
- 2022-09-02 10:28:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រឹក សុខនីម៖ សិក្ខាសាលា ឱកាសនៃការវិនិយោគអចលនទ្រព្យ គឺចែករំលែកចំណេះដឹងពីអ្នកជំនាញមកពីអាមេរិក
ចន្លោះមិនឃើញ
លោក ច្រឹក សុខនីម បានបញ្ជាក់ថាសិក្ខាសាលា «ឱកាសនៃការវិនិយោគអចលនទ្រព្យ» ដែលបង្កើតឡើងនេះគឺជាការចែករំលែកនូវបទពិសោធល្អៗគ្រប់គ្រងភ្នាក់ងារអចលនវត្ថុ វាយតម្លៃអចលនវត្ថុ ដែលមានសុទ្ធតែអ្នកជំនាញមកពីប្រទេសអាមេរិកទៀតផង។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាខាងលើនេះបានឲ្យដឹងថា ម្សិលមិញ CEA បានបើកសិក្ខាសាលា «ឱកាសនៃការវិនិយោគអចលនទ្រព្យ» ដែលរៀបចំផ្ដួចផ្ដើមឡើងដោយ ៤ សមាគមធំៗ។
លោក ច្រឹក សុខនីម បន្ថែមទៀតថា គោលបំណងធំនៃសិក្ខាសាលានេះគឺផ្ដល់ឱកាសនៃការវិនិយោគ ចែករំលែកនូវបទពិសោធក្នុងការគ្រប់គ្រងភ្នាក់ងារអចលនវត្ថុ វាយតម្លៃអចលនវត្ថុ និងពិសេសមួយទៀតនោះការធ្វើបច្ចុប្បន្នភាពតម្លៃអចលនទ្រព្យនៅសហរដ្ឋអាមេរិកជាដើម។
ជាមួយគ្នានេះផងដែរអ្នកជំនាញមកពីអាមេរិក ក៏បានធ្វើបទបង្ហាញអំពីបទពិសោធល្អៗ និងបង្ហាពីតម្លៃទីផ្សារនៅទីនោះផងដែរ។ នេះក៏ជាឱកាសមួយសម្រាប់អ្នកចង់ដឹងក៏ដូចជាចង់វិនិយោគលើវិស័យអចលនទ្រព្យនៅអាមេរិកជាដើម៕