- 2022-09-08 00:00:00
- សេដ្ឋកិច្ច
ចានច្នៃពីសំរាមកាកអំពៅជាផលិតផលបរិស្ថានគំរូមួយរបស់កម្ពុជា
- 2022-09-08 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចានច្នៃពីសំរាមកាកអំពៅជាផលិតផលបរិស្ថានគំរូមួយរបស់កម្ពុជា
ចន្លោះមិនឃើញ
[បន្ទាប់ពីកិនសម្រិតយកទឹកឡើងខ្សោះអស់ហើយ អំពៅត្រូវបានគេបោះចោល ឬដុតចោល ដ្បិតមិនដឹងថាយកទៅធ្វើអ្វីកើត។ ប៉ុន្តែលោកសុជាតិ ជាអ្នកមានបទពិសោធន៍លើការងារ ផលិតក្រដាស ហើយក៏ជាអ្នករកស៊ីលក់ក្រដាសដែរនោះ បែរជាគិតថា កាកអំពៅដែលគេបោះចោល គឺជាវត្ថុធាតុដើមដ៏ល្អមួយក្នុងការផលិតក្រដាសដែលមានគុណភាព។ ហេតុនេះហើយ ទើបលោកផុសគំនិតផលិតជាចានក្រដាសនេះឡើង។ ការកែច្នៃគ្រឿងចក្រដើម្បីផលិត គឺកើតចេញពីគំនិតរបស់លោកផ្ទាល់ ប៉ុន្តែលោកថា លោកគ្រាន់តែស្រមៃចេញ និងគូសវាសពន្យល់ទៅអ្នកបច្ចេកទេសប៉ុណ្ណោះ ចំណែកឯការផ្គុំឲ្យលេចចេញជារូបរាងឡើង និងអាចប្រើការបានយ៉ាងមានប្រសិទ្ធភាពនោះ គឺជាស្នាដៃរបស់អ្នកបច្ចេកទេស ឬហៅថាជាងខ្មែរ។] នេះជាខ្លឹមសារខ្លីនៃវីដេអូឯកសារទី៤ដែលមានចំណងជើងថា «ចានច្នៃពីសំរាមកាកអំពៅជាផលិតផលបរិស្ថានគំរូមួយរបស់កម្ពុជា» នៃគម្រោង «MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» ដែលនឹងផ្សាយនៅថ្ងៃសៅរ៍ទី១០ ខែកញ្ញា ឆ្នាំ ២០២២ ចុងសប្តាហ៍នេះ។
«MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» គឺជាកម្រងវីឌេអូឯកសារដែលបង្ហាញពី សាវតា សង្វាក់ផលិតកម្ម ទីផ្សារ ផលលំបាក និងគោលដៅអនាគត របស់ផលិតផល និងម្ចាស់សហគ្រាសដែលបានផលិតក្នុងប្រទេសកម្ពុជា។ ផលិតផលដែល «MADE IN CAMBODIA» ជ្រើសរើសមកផលិតជាវីដេអូឯកសារនេះគឺត្រូវបានជ្រើសរើសដោយឈរគោលការណ៍ច្បាស់លាស់ ជាផលិតផលដែលមានទីផ្សារ និងគុណភាពថ្នាក់ជាតិ និងអន្តរជាតិ តែផលិតផលទាំងនោះហាក់ប្រជាជនកម្ពុជាភាគច្រើនមិនទាន់បានស្គាល់ច្បាស់ថាជាផលិតផលកម្ពុជានោះទេ។ វីដេអូនេះនឹងបង្ហាញពីគុណតម្លៃនៃផលិតផលកម្ពុជាដែលមានគុណភាពទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ ហើយនាំចិត្តប្រជាជនកម្ពុជាឲ្យចូលរួមគាំទ្រ និងមានមោតកភាពជាមួយផលិតផលរបស់ខ្លួនកាន់តែច្រើន។
កុំភ្លេចទស្សនាវីដេអូឯកសារនៃគម្រោង «MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» ដែលវីដេអូទី៤ មានចំណងជើងថា «ចានច្នៃពីសំរាមកាកអំពៅជាផលិតផលបរិស្ថានគំរូមួយរបស់កម្ពុជា» ដែលផ្សាយចេញនៅលើ គេហទំព័រ និងផេកហ្វេសបុក Sabay News Social , ផេក Sabay News Business និងឆាណែលYouTube Sabay TV នៅថ្ងៃទី សៅរ៍ទី១០ ខែកញ្ញា ឆ្នាំ ២០២២ ចុងសប្តាហ៍នេះ៕
សម្រាប់អ្នកមិនទាន់បានទស្សនាវីដេអូទី១ ទី២ និងទី៣ សូមចុចលីងខាងក្រោម៖