• 2022-12-24 02:52:49
  • សេដ្ឋកិច្ច

លោក​ សន​ សៀប​ ជាប់​ឆ្នោត​ជា​ប្រធាន​ CVEA​ អាណត្តិទី៨​ ឆ្នាំ​២០២៣​

  • 2022-12-24 02:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រជុំ​ និង​បោះឆ្នោត​កាល​ពី​ល្ងាច​ថ្ងៃ​ទី២២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ គឺ​លោក​ សន​ សៀប​ បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA) ​នៅ​អាណត្តិ​ទី៨​ ឆ្នាំ​២០២៣-២០២៤។​

លោក សន សៀប

លោក​ សន​ សៀប​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​រីករាយ​ជា​ខ្លាំង​ដែល​សមាជិក​ផ្ដល់​សេចក្ដី​ទុកចិត្ត​បោះឆ្នោត​ឲ្យ​ក្លាយ​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA)​ អាណត្តិទី៨​ នេះ។​ លោក​នឹង​ខំប្រឹង​ប្រែង​បំពេញ​ការងារ​ក៏​ដូច​ជា​ដឹកនាំ​សមាគម​ឲ្យ​មាន​ភាព​រីកចម្រើន។​

ទិដ្ឋភាពបញ្ចប់មហាសន្និបាត

ប្រធាន​សមាគម​ថ្មី​ខាង​លើ​ក៏​បាន​បង្ហាញ​ពី​ផែនការ​យុទ្ធសាស្ត្រ​ដឹកនាំ​មួយ​ចំនួន​ផង​ដែរ​ដូច​ជា​ «ពង្រឹង​ខាង​ក្នុង​ ពង្រីក​ខាង​ក្រៅ»​ វា​ចាំបាច់​ណាស់​ក្នុង​ការ​ពង្រឹង​ផ្នែក​ខាង​ក្នុង​ និង​ពង្រីក​ទៅ​ខាង​ក្រៅ។​ ការ​ពង្រឹង​ខាង​ក្នុង​មាន​ន័យ​ថា​ កសាង​សមត្ថភាព​ តាម​រយៈ​បណ្ដុះបណ្ដាល​ធនធាន ​ការ​បើក​វគ្គ​សិក្ខាសាលា​ផ្សេងៗ​ ចំណែក​ពង្រីក​ខាង​ក្រៅ​ផ្ដោត​លើ​ សក្ដានុពល​ទីផ្សារ​ទាំង​មូល​ កៀរគរ​ឲ្យ​មាន​សមាជិក​កាន់​តែ​ច្រើន​បង្កើន​ការ​ទិញ​លក់​ និង​ការ​ពង្រីក​ផ្សព្វផ្សាយ​ពី​កេរ្តិ៍ឈ្មោះ​ CVEA​ ឲ្យ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត។​

បញ្ជាក់​ដែរ​ថា​ CVEA​ បាន​ធ្វើ​មហាសន្និបាត​លើក​ទី១៣​ កាល​ពី​ថ្ងៃ​ទី២២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​ អាណត្តិទី៨​ បន្ត​ពី​លោក​ ច្រឹក​ សុខនីម​ បាន​ផុត​អាណត្តិ​នៅ​ពេល​នេះ។​ លោក​ សន​ សៀប​ បាន​ជាប់​ជា​ប្រធាន​ថ្មី​ សម្រាប់​អាណត្តិ​ទី៨​ ពី​ឆ្នាំ​២០២៣​ ដល់​ ២០២៤៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី