• 2023-03-31 16:37:05
  • ការអប់រំ

កញ្ញា​ ប៊ន​ សេដ្ឋារដ្ឋ៖​ ឈ្នះ​ពាន​រង្វាន់រូបថត​កាយរិទ្ធិ​រៀមច្បង​ លើក​ទី១​ ឆ្នាំ​២០២៣​

  • 2023-03-31 16:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ ប៊ន​ សេដ្ឋារដ្ឋ​ និស្សិត​មក​ពី​សកល​វិទ្យាល័យ​ជាតិ​មាន​ជ័យ​ ព្រឹកមិញ​នេះ​ឈ្នះ​ពាន​រង្វាន់​លេខ១​ នៃ​កម្មវិធី​ប្រកួតប្រជែងរូបថតកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៣ ដែល​រៀបចំ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ។​

កញ្ញា​ ប៊ន​ សេដ្ឋារដ្ឋ

ប៊ន​ សេដ្ឋារដ្ឋ​ បាន​ឲ្យ​ដឹង​​ថា​ ខ្លួន​ពិត​ជា​មានចិត្ត​សប្បាយ​រីករាយ​ដែល​បាន​ឈ្នះពាន​រង្វាន់​លេខ ១​ នៃ​ការ​ប្រកួត​ប្រជែង​រូប​ថតកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៣ នេះ។​ រូប​គេ​ប្ដេជ្ញា​ខំប្រឹង​ប្រែង​ស្រាវជ្រាវ​បន្ត​ទៀត​ពាក់ព័ន្ធ​ទៅ​និង​ការ​ថត​រូប​ដែល​ផ្សារភ្ជាប់​អត្ថន័យ​ជា​មួយ​ប្រធាន​បទ​ផ្សេងៗ​នេះ​ដើម្បី​មាន​សមត្ថភាព​ប្រជែង​ពាន​រង្វាន់​ថ្នាក់​តំបន់​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ខាង​មុខ។​

ម្ចាស់ជយលាភីទាំង៣

និស្សិត​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ កម្មវិធី​ប្រកួត​រូប​ថត​នេះ​ល្អ​គឺ​បាន​ជួយ​ដល់​យុវជន​ដែល​ស្រឡាញ់​ការ​ថត​រូប​មានឱកាស​បញ្ចេញ​សមត្ថភាព​ទេពកោសល្យ​របស់​ខ្លួន។​ មួយ​វិញ​ទៀត​ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​យុវជន​បាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ កម្មវិធីប្រកួតប្រជែងរូបថតកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៣ ​នេះ​គឺ​កញ្ញា​ ប៊ន​ សេដ្ឋារដ្ឋ​ បាន​លើក​យក​​ប្រធាន​បទ «ទឹកស្អាត និងអនាម័យផ្សារភ្ជាប់ និងសន្តិភាព»​ មក​ប្រកួត​ប្រជែង​ និង​បាន​ឈ្នះ​ពាន​លេខ១។​

ទិដ្ឋភាពព្រឹកមិញ

ចំពោះ​ចំណាត់ថ្នាក់​ទាំង​៣​រួម​មាន៖ 

  • លេខ១​ កញ្ញា​ ប៊ន​ សេដ្ឋារដ្ឋ ទទួល​បាន​ពាន​១​ មេដាយ​មាស១​ និង​ថវិកា​១,២០០, ០០០​រៀល​

  • លេខ២​ លោក​ នូវ​ សុថានីត​ និង​កញ្ញា​ ឌី​ សុក្ខារី​ ទទួល​បាន​មេដាយ​ប្រាក់១​ និង​ថវិកា​ ៨០០,០០០​រៀល​

  • លេខ៣​ លោក​ គង់​ ធីរសក្កិត​ ទទួល​បាន​មេដាយ​សំរឹទ្ធ១​ និង​ថវិកា​ ៥០០,០០០រៀល​

ឯកឧត្ដម​ ស​ សុខា​ ក៏​បាន​ឧបត្ថម្ភ​ក្រុម​ដែល​ចូលរួម​ប្រកួត​ប្រជែង​ទាំង​៥​ នូវ​ថវិកា​មួយ​ក្រុម​ៗ ១លាន​រៀល​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់